fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្តាល បិទការចម្លងយានយន្តគ្រប់ប្រភេទចូលរាជធានីភ្នំពេញនៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ក្នុងឱកាសពិធីបុណ្យអុំទូក

ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបិទការចម្លងយានយន្តគ្រប់ប្រភេទចូលរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ នៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក ។

សេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការបិទកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០៖០០នាទីព្រឹក រហូតដល់ម៉ោង ២៣៖៣០នាទី ។

ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទវិញ នឹងបិទការចរាចរណ៍ចូលរាជធានីភ្នំពេញនៅលើផ្លូវជាតិលេខ១ , ផ្លូវជាតិលេខ២ , ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ៤ , ផ្លូវជាតិលេខ៥ , និងផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ១០៖០០នាទីព្រឹក រហូតដល់ម៉ោង ២៣៖៣០នាទី ។

ដោយឡែក ចំពោះរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តមន្ត្រីមានសមត្ថកិច្ចវិញ គឺត្រូវបានលើកលែង ដោយអនុញ្ញាតឱ្យមានការចរាចរណ៍ជាធម្មតា ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top