មិនថាតែប្រជាពលរដ្ឋទេ សូម្បីតែព្រះសង្ឃក៏ហួសចិត្តនឹងអគ្គិសនីអេទ្បិទ្រីស៊ីធី អង្គរកា ដែរ

182

តាកែវ៖តាមរយៈការមានសង្ឃដីការបស់លោកគ្រូ ចយ ពៅ ព្រះចៅអធិការវត្តផ្ចិកជ្រុំ បានប្រាប់ភ្នាក់ងារ CPC NEWS  ប្រចាំខេត្តតាកែវ នៅថ្ងៃទី៨ ខែវិច្ឆិកា នេះថា អាត្មាឆ្ងល់ និងមិនយល់ទាល់តែសោះ ហេតុអ្វីបានជាអគ្គិសនី អេទ្បិចទ្រីស៊ីធី អង្គរកា ដែលជាអគ្គិសនី ឯកជននេះ គិតថ្លៃភ្លើងយ៉ាងមិចទេ បានជារាល់ដងអស់តែជាង២០ម៉ឺនសោះ តែខែនេះដល់ ទ្បើងមួយជា២តែម្តង ហើយអាត្មាក៏បានបង្ហាញជាសាធារណៈតាមរយៈហ្វេសប៊ុកអាត្មាដែរ នូវភាពមិនប្រក្រតីនេះ។

ព្រះអង្គមានសង្ឃដីកា បន្ថែមថា មិនថាតែវត្តអាត្មាទេ សូម្បីតែពុទ្ធបរិស័ទ នៅក្នុងភូមិចានទាប ក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ក៏ជួបរឿងនេះដូចគ្នាដែរ បរិមាណនៃការប្រើពីមួយខែទៅមួយខែ មានការប្រែប្រួលខុសច្រើនណាស់ ធ្លាប់អស់តិច មកកើនទ្បើងចំនួនទ្វេដង ហើយបងប្អូនប្រជាពលរដ្ឋក៏ធ្លាប់ប្រាប់ដំណឹងនេះ ទៅឲ្យខាងអគ្គិសនី អេទ្បិចទ្រីស៊ីធី អង្គរកា ច្រើនដងហើយ ថានឹងចុះពិនិត្យមើល ថាមានបញ្ហាអ្វីដែរទេ នៃការប្រើប្រាស់តាមផ្ទះនីមួយៗ តែដូចជា បានតែនិយាយ មិនដែលឃើញចុះមកពិនិត្យសោះ ។

លោកគ្រូចៅអធិការមានសង្ឃដីកា សំណូមពរអោយខាងអាជ្ញាធរអគ្គិសនី ក៏ដូចជាខាងអគ្គិសនីខេត្តតាកែវ មេត្តាជួយចុះមើលផង កុំទុកឲ្យរឿងនេះ កើតទ្បើងម្តងហើយម្តងទៀតដូច្នេះ ។

ទោះបីយ៉ាងណា នៅថ្ងៃទី៨ ខែវិច្ឆិកា នេះ CPC NEWS ពុំទាន់អាចទំនាក់ទំនងលោក ជេន ជាអ្នកគ្រប់គ្រងអគ្គិសនីអេទ្បិទ្រីស៊ីធី អង្គរកា បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ៕