fbpx
V9 V9 V9 V9
កីឡាជាតិ

U-19 កម្ពុជា មានសង្ឃឹមឡើងទៅវគ្គបន្តបើឈ្នះថៃយប់នេះ

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា នេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិថៃ នៅកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦៖៣០នាទីយប់ ក្នុងព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers ស្ថិតនៅក្នុងពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គោព្រៃជំទង់កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងជំនួបជាមួយម៉ាឡេស៊ី កាលប្រកួតទី១ ទោះបីលទ្ធផល គោព្រៃកម្ពុជាចាញ់ម៉ាឡេស៊ី ៥ ទល់នឹង៤ ក្តី ប៉ុន្តែអ្នកគាំទ្របង្ហាញការយល់ឃើញថា ជម្រើសកម្ពុជាធ្វើបានល្អច្រើន។ ជាក់ស្តែង ប្រកួតទី២ ជាមួយកោះម៉ារីណាខាងជើងកន្លងទៅ កម្ពុជា យកឈ្នះក្នុងលទ្ធផល ៩ទល់នឹង០ ហើយនេះលទ្ធផលថ្មី ដែលគោព្រៃរកគ្រាប់បាល់បានច្រើនបែបនេះ។

ជាមួយគ្នានេះដែរ ការប្រកួតរវាង កម្ពុជា និងថៃ នាយប់នេះ អ្នកគាំទ្រគោព្រៃកម្ពុជាបង្ហាញក្តីរីករាយ និងសង្ឃឹមថា គោព្រៃកម្ពុជានឹងបង្ហាញទម្រង់លេងឲ្យកាន់តែប្រសើររហូតយកឈ្នះជម្រើសជាតិថៃ និងអាចឡើងទៅវគ្គបន្តទៀត៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top