V9 V9
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ថ្លែងថា កូនក្រពើដែលលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ព្រលែង នោះ រកឃើញវិញហើយ

សៀមរាប៖អាជ្ញាធរជាតិអប្សរា ថ្លែងថា កូនក្រពើដែលលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ព្រលែងនៅកសិន្ធុប្រាសាទអង្គរវត្ត បានរកឃើញវិញហើយ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា នេះ ដោយបុរសដែលដើរហាត់ប្រាណម្នាក់បានប្រទះឃើញ ។

ហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្សរា សរសេរថា “ក្រពើដែលព្រលែងថ្ងៃមុនចាប់បានវិញហើយ ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។

អាជ្ញាធរជាតិអប្សរា បន្តថា ករណីរកឃើញនេះ ត្រូវបានបុរសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប ប្រទះឃើញកូនក្រពើអណ្ដែតក្នុងទឹកអំឡុងពេលលោកកំពុងដើរហាត់ប្រាណនៅតំបន់នោះ។

ភ្លាមៗ បុរសដែលមិនទាន់ស្គាល់អត្ដសញ្ញាណនោះបានចុះចាប់ ដែលមានប្រជាពលរដ្ឋនិងនគលបាលបេតិកភណ្ឌមានវត្តមានទីនោះផងដែរ និង បានអញ្ជើញមន្រ្តីជំនាញផ្នែកជលផលខេត្តមកទទួលសត្វក្រពើនោះ ៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top