រកស៊ីទុច្ចរិត ! ស្ថានីយប្រេងសាំងចំនួន៣ទីតាំង នៅស្រុកខ្សាច់កណ្តាល លក់មិនគ្រប់បរិមាណ

488

កណ្តាល៖ស្ថានីយប្រេងសាំងចំនួន៣ទីតាំង ត្រូវបានរកឃើញថា លក់មិនគ្រប់បរិមាណនិងមិនមានគុណភាព ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២០ ខែមករា នេះ ។

ដោយសារនេះជាការរកឃើញលើកទី១ គឺ ម្ចាស់ទីតាំងត្រូវធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ ប៉ុន្តែ បើមន្រ្តីកាំកុងត្រូល រកឃើញកំហុសលើកទី២ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

មន្ត្រីកាំកុងត្រូល អះអាងថា មន្ត្រីបាននាំយករថយន្តពិសោធន៍៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និង ត្រួតពិនិត្យលើរង្វាស់រង្វាល់ ។

ជាលទ្ធផលនៃការត្រួតពិនិត្យ គឺ មន្រ្តីជំនាញបានរកឃើញស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈ មិនមានអនុលោមភាពផ្នែកបរិមាណ និង មិនមានអនុលោមភាពផ្នែកបរិមាណនិងគុណភាពត្រឹមត្រូវ ៕