ព្រហើនមែន ! មន្ត្រីយោធាដឹកឈើប្រណិតប្រើឡានផ្លាកលេខ ខ.ម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

398

ឧត្តរមានជ័យ៖មន្ត្រីយោធាកងពលតូចលេខ៤១ មួយរូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើឡានផ្លាកលេខ ខ.ម ដឹកឈើប្រណិតខុសច្បាប់ ប្រភេទបេង ចំនួន៦សន្លឹក ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី២០ ខែមករា នៅចំណុចភូមិទំនប់លើ ឃំុត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច អះអាងថា ជនសង្ស័យឈ្មោះ ឆាយ តាំង អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធាកងពលតូចលេខ៤១មានទីលំនៅភូមិអូរល្ហុង ឃំុអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបង្រ្កាបបានរថយន្តមួយគ្រឿងម៉ាក អីុស៊ុយស៊ុយ ពណ៌ត្រេអីុ ផ្លាកលេខខ. ម ២-០១៤៤ ដឹកឈើប្រណិតប្រភេទបេង ចំនួន៦សន្លឹកស្មើ០,៥០៧ម៉ែត្រគីប ។

បច្ចុប្បន្នជនង្ស័យព្រមទាំងវត្ថុតាង ត្រូវបានប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង រក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕