កងទ័ពកាណាដារាប់រយនាក់ ចុះទៅសង្គ្រោះប្រជាជនរងគ្រោះដោយសារព្យុះព្រិល

201

ញូវហ្វលឡែន៖ រដ្ឋាភិបាលកាណាដាបានបញ្ជូនកម្លាំងប្រដាប់អាវុធប្រហែល ៣០០ នាក់ដើម្បីចុះជួយសង្គ្រោះប្រជាជន ក្នុងខេត្តញូវហ្វលឡែន (Newfoundland) និងខេត្តឡាប្រាដល(Labrador) ក្រោយពេលខេត្តទាំងពីរនេះបានជួបគ្រោះធម្មជាតិធ្លាក់ព្យុះព្រិលទឹកកក ដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យកន្លងទៅ។

បើតាមការចុះផ្សាយដោយសារព័ត៌មានReuters នៅថ្ងៃទី២១ ខែមករា ព្យំទឹកកកនេះមានទំហំធំ ដែលប្រទេសកាណាដាមិនធ្លាប់ជួបប្រទះជាង ៣០ឆ្នាំមកហើយ ដែលជំរុញឲ្យទីក្រុងជាច្រើនរបស់កាណាដាប្រកាសអាសន្ន ឈានដល់ការបិទសាលារៀន ឱសថស្ថាន និងទីតាំងសំខាន់ៗជាច្រើនត្រូវបិទទ្វា។

សូមជម្រាបថា ព្យុះទឹកកកនេះ បានធ្វើឱ្យអ្នកស្រុករាប់ពាន់នាក់គ្មានថាមពលអគ្គីសនីប្រើប្រាស់ ខណៈព្រិលធ្លាក់ដល់ជម្រៅ ៧៦,២ សង្ទីម៉ែត្រ និងមានខ្យល់កន្ត្រាក់កម្រិត ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង៕