សូមគោរពច្បាប់ចរាចរណ៍! ការត្រួតពិនិត្យពាក់មួកសុវត្ថិភាពអ្នកជិះម៉ូតូមានជិតបួនសែននាក់ ក្នុងឆ្នាំ២០១៩

169

បាត់ដំបង៖នៅព្រឹកថ្ងៃទី២១ ខែមករា នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញរបាយការណ៍របស់គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពិធីបូកសរុបលទ្ធផលការងារថា ក្នុងឆ្នាំ២០១៩ កន្លងទៅ ការត្រួតពិនិត្យការពាក់មួកសុវត្ថិភាពរបស់អ្នកជិះម៉ូតូ មានចំនួន ៣៤៦,០៨៩នាក់ ឃាត់ខ្លួន និងបង្ខំឱ្យពាក់មួកចំនួន ២៣២,៨២១នាក់ ស្មើនឹង ៦៧%។

គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់បន្ថែមថា ការពន្យល់ ផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកប្រើប្រាស់យានយន្ត និងអ្នកប្រើប្រាស់ផ្លូវនៅតែជាកត្តាសំខាន់បំផុត ដើម្បីឲ្យពួកគាត់យល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតម្លៃនៃជីវិតរបស់យើងម្នាក់ៗផងដែរ៕