រកមុខរបរត្រឹមត្រូវវិញទៅ ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនជិត៣០កញ្ចប់ ករណីជួញដូរគ្រឿងញៀន នៅខណ្ឌមានជ័យ

171

ភ្នំពេញ៖សមត្ថកិច្ចបានធ្វើការល្បាតពួនស្ទាក់ឃាត់ខ្លួនបានបុរសម្នាក់ រួមជាមួយនឹងថ្នាំញៀនជិត៣០កញ្ចប់ កាលពីវេលម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

សមត្ថកិច្ច ថ្លែងថា ជនសង្ស័យមានឈ្មោះ វៀង យាំងហុង អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ២៩កពា្ចប់ ថង់ និងកង់កញ្ចាស់ ១គ្រឿង ។

បច្ចុប្បន្នជន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់តាមនីតិវិធី ៕