V9 V9 V9 V9 V9
ព័ត៌មានជាតិ

អ្នកធ្វើដំណើរ រិះគន់ការដ្ឋាន TK Central នៅខណ្ឌទួលគោក ដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវមិនខ្វល់ពីការកកស្ទះចរាចរណ៍

ភ្នំពេញ៖ជារៀងរាល់ថ្ងៃ មិនថាព្រឹក មិនថាថ្ងៃត្រង់ មិនថាពេលល្ងាច គឺ តាមបណ្តោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក តែងតែមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែការដ្ឋាន TK Central បានដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវ ។

ប៉ុន្តែបញ្ហានេះ ហាក់មិនឃើញអាជ្ញាធរខណ្ឌទួលគោក មានវិធានការចំពោះការដ្ឋាន TK Central ទាល់តែសោះ ។

អ្នកធ្វើដំណើរតាមផ្លូវលេខ២៨៧ នេះ ជាប្រចាំ បានអះអាងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ថា តាមផ្លូវមួយនេះ តែងតែមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែការដ្ឋាន TK Central បានដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវ ។ ណាមួយនៅខាងមុខនេះ មានសាលារៀនមួយទៀត ដែលចតឡានលើផ្លូវសាធារណៈថែមទៀត គឺ ធ្វើអោយកាន់តែកកស្ទះខ្លាំង ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នឹងមានវិធានការចំពោះការដ្ឋាន TK Central ផង ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top