បេក្ខជនដែលរងបណ្តឹងដោយសាររិះគន់លទ្ធផលប្រឡងសិស្សចៅក្រមជំនាន់ទី១០ ចូលបំភ្លឺតុលាការ

126

ភ្នំពេញ៖លោក គង់ ប៊ុនរិទ្ធ បេក្ខជនប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ដែលត្រូវបានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រេចអោយធ្លាក់ នោះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ បានចូលបំភ្លឺចំពោះមុខលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់អោយមានការរើសអើង ព្រោះតែការរិះគន់លទ្ធផលប្រឡងសិស្សចៅក្រមជំនាន់ទី១០ ។

លោក គង់ ប៊ុនរិទ្ធ អះអាងប្រាប់ CPC NEWS ថា គោលបំណងធំរបស់លោក គឺ គ្រាន់តែចង់អោយការប្រឡងមានតម្លាភាព និង យុត្តិធម៌ តែប៉ុណ្ណោះ ។

ទោះបីយ៉ាងណា កន្លងមក ខាងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រកាសថា ការប្រឡងនេះ គឺ មានតម្លាភាពនិងយុត្តិធម៌ ១០០% ពោលគឺគ្មានភាពមិនប្រក្រតី ឬ ការប្រព្រឹត្តអំពើពុករលួយឡើយ ៕