V9 V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសផ្តល់ជំនួយដល់កូរ៉េខាងជើង ដើម្បីប្រយុទ្ធនឹងការឆ្លងវីរុស Covid-19

វ៉ាស៊ីនតោន៖សហរដ្ឋអាមេរិកកាលថ្ងៃព្រហស្បតិ៍បានសន្យាថា នឹងផ្តល់ជំនួយដល់កូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរលាកសួតថ្មី Covid-19 ដែលកំពុងតែវាយប្រហារប្រទេសក្បែរខាងចិនមួយនេះ។ នេះបើតាមការចុះផ្សាយដោយសាយសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើងលើបញ្ហាវីរុស COVID-19 ដែលមានដើមកំណើតនៅប្រទេសចិន ដែលរហូតមកទល់ពេលនេះបានសម្លាប់មនុស្សជាង ១៣០០ នាក់ហើយ។

លោកស្រី Ortagus បាននិយាយថា សហរដ្ឋអាមេរិកបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជំនួយមនុស្សធម៏ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរលាកសួតថ្មីនៅក្នុងប្រទេសកូរ៉េខាងជើង។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្រួលដល់ការអនុម័តជំនួយពីអង្គការទាំងនេះ” ។ក្រុមជំនួយដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងស្វែងរកការលើកលែងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដែលត្រូវបានដាក់លើសម្ពាធលើទីក្រុងព្យុងយ៉ាងកន្លងមក ទាក់ទងនឹងបញ្ហាការផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

គួរជម្រាបថា ក្រុមមន្រ្តីនៅក្នុងប្រទេសកូរ៉េខាងជើងបានគ្រប់គ្រងយ៉ាងតឹងរឹង និងមិនបាននិយាយអ្វីអំពីករណីឆ្លងវីរុសនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅសប្តាហ៍នេះបាននិយាយថា ជនបរទេសដែលចូលក្នុងប្រទេសកូរ៉េខាងជើងនឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ៣០ ថ្ងៃ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top