Breaking News ! អ៊ីស្រាអែលបាញ់មីស៊ីលយ៉ាងសន្ធឹកចូលទឹកដីស៊ីរី សម្លាប់មនុស្សអស់ ៧នាក់

236
Rockets are fired from the Gaza Strip toward Israel on November 13, 2019. - Exchanges of fire triggered by Israel's targeted killing of a top militant in Gaza raged for a second day today and showed little sign of easing as the Palestinian death toll surged to 23. (Photo by Anas BABA / AFP)

អេដឡឹប៖អ្នកឃ្លាំមើលសង្រ្គាមម្នាក់បាននិយាយនៅថ្ងៃសុក្រនេះ ថាការវាយប្រហារដោយមីស៊ីលយ៉ាងសន្ធឹកចេញពីប្រទេសអ៊ីស្រាអែល តម្រង់ទៅលើគោលដៅយោធានៅជិតក្រុងដាម៉ាស់ប្រទេសស៊ីរី បានសម្លាប់ពលរដ្ឋស៊ីរី ៣ នាក់និងអ៊ីរ៉ង់ ៤ នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Arabiya នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារនៅតំបន់អាកាសយានដ្ឋានដាម៉ាសបានសម្លាប់ទាហានស៊ីរីយ៉ាងតិច ៣នាក់និងសមាជិកឆ្មាំបដិវត្តអ៊ីរ៉ង់ ៤ នាក់។

បើតាមប្រភពដដែល ការវាយប្រហារពីសំណាក់អ៊ីស្រាអែលនេះ តួលេខអ្នកស្លាប់ និងអ្នករបួសអាចនឹងកើនឡើង ដោយខណៈពេលនេះពួកគេមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ៕