V9 V9 V9 V9 V9
ព័ត៌មានជាតិ

មិនទាន់បើកទ្វារផង ក្មេងៗសិស្សសាលាតម្រង់ជួរចូលលេងហ្គេមនៅ ពិភពកម្សាន្ត ដាហ្វូហាវ ទល់មុខ សង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ គេសង្កេតឃើញក្មេងៗសិស្សសាលាអាយុក្រោម១០ឆ្នាំ ឬ អាយុ១៥ឆ្នាំ ប៉ុណ្ណោះ បានតម្រង់ជួរគ្នាចាំចូលលេងហ្គេមគ្រប់ប្រភេទនៅ ពិភពកម្សាន្ត ដាហ្វូហាវ ស្ថិតនៅផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្លឹបកម្សាន្តដាហ្វូហាវ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ ដកហូតទូហ្គេមម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាដំណើរការវិញបានយ៉ាងរលូនបែបនេះ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ពិភពកម្សាន្ត ដាហ្វូហាវ មាន​អាជ្ញាប័ណ្ណស្របច្បាប់​ បើកលេងក្នុងបរិវេណ WB Arena​ ទល់មុខសង្កាត់ចាក់អង្រែក្រោម មានល្បែងហ្គេមជាច្រេីនប្រភេទ តាមប្រព័ន្ធ Online អេឡិចត្រូនិច Slot Machines និង ប្រភេទហ្គេមបាញ់ត្រី ជាច្រេីនគ្រឿងទៀត​ ។

អ្វីជាការហួសចិត្តនោះ គឺ ក្មេងៗសិស្សសាលាជាច្រើននាក់ បានចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយ គ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរឡើយ ។ ទីតាំងនេះមានម្ចាស់ជាជនបរទេស និង មានមេការជាជនជាតិខ្មែរ​ ។

មជ្ឈដ្ឋានជាច្រើន ដាក់ការសង្ស័យថា ពិភពកម្សាន្ត ដាហ្វូហាវ អាចដំណើរបើកល្បែងទាំងនេះបាន និង អនុញ្ញាតអោយសិស្សសាលាចូលលេងបែបនេះ ប្រាកដជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរជាមិនខាន ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នឹងមានចំណាត់ការចំពោះ ពិភពកម្សាន្ត ដាហ្វូហាវ នេះផង ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top