V9 V9 V9 V9 V9
ព័ត៌មានជាតិ

សូមបញ្ឈប់ការជួញដូរគ្រឿងញៀន! បុរសម្នាក់ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកស្រែអំបិលឃាត់ខ្លួន

កោះកុង៖នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ នេះ សមត្ថកិច្ចស្រុកស្រែអំបិល បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ពេជ្រនិល បន្ទប់លេខ៤៤ ស្ថិតនៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង វេលាម៉ោង១១៖៣០នាទីព្រឹក ករណីជួញដូរគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ យឹន សុធា ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមការបញ្ជាក់ពី អធិការដ្ឋាន នគរបាលស្រុកស្រែអំបិល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top