គាំទ្រទេ ! សម្តេចតេជោ ហ៊ុន សែន សម្រេចបិទការ Live លក់ផលិតផលទាំងអស់ ដែលបញ្ចេញអស់កេរ្តិ៍ភេទរបស់ស្ត្រី

68614

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ បិទការ Live លក់ផលិតផលតាមអនឡាញទាំងអស់ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី ព្រោះវានាំទៅដល់ការចាប់រំលោភ និង បំពានផ្លូវភេទ លើស្ត្រីក្នុងសង្គមបច្ចុប្បន្ន ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” នៅវិមានសន្តិភាព ។

នេះបើយោងតាមលោកស្រី គុច មារតី អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា “ទទក” សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក មុននេះបន្តិច ៕