មជ្ឈដ្ឋានជាច្រើនមើលឃើញថា នាង ថៃ ស្រីនាង ដែលលក់រ៉ូបតាមអនឡាញ ថតស្ទើរចេញកេរ្តិ៍ភេទ មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន

60491
នាង ថៃ ស្រីនាង លក់រ៉ូបអនឡាញ មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន

មជ្ឈដ្ឋានជាច្រើនមើលឃើញថា នាង ថៃ ស្រីនាង ដែលលក់រ៉ូបតាមអនឡាញ ថតស្ទើរចេញកេរ្តិ៍ភេទ មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន

Posted by CPC Watch on Tuesday, February 18, 2020

ភ្នំពេញ៖ដោយមើលឃើញពីភាពអនាធិបតេយ្យនិងដើម្បីថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរ ​, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ , សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ។

ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរ្តិ៍ភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។

នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហេីយ ចង់ខ្យល់ មេីរទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំសម្តេចអេីយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួតងាប់លូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”

ប្រជាពលរដ្ឋជាច្រើនដែលគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន មានការខឹងសម្បាយ៉ាងខ្លាំងចំពោះ នាង ថៃ ស្រីនាង ហើយសង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការចំពោះនាងដ៏ព្រហើនរូបនេះផង ៕

https://www.facebook.com/418030818619028/videos/179703163260430/?t=4