កីឡាករបាល់ទាត់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោក តាមប្រព័ន្ធបណ្តាញសង្គម Instagram

222

ភ្នំពេញ៖កីឡាករបាល់ទាត់ម្នាក់ ជនជាតិ នីហ្សេរីយ៉ា ត្រូវសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួន ពីបទ ឆបោក តាមប្រព័ន្ធបណ្តាញសង្គម Instagram កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១៦៖៣០នាទីល្ងាច នៅចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ជនសង្ស័យឈ្មោះ Hama Dou Abdou ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា មុខរបរ ជាកីឡាករបាល់ទាត់ ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ នេះបើតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ នេះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕