ហិង្សានៅឥណ្ឌា៖ OIC ថ្កោលទោសចំពោះអំពើហិង្សាប្រឆាំងមូស្លីមនៅក្នុងប្រទេសឥណ្ឌា

333

ជុទះ៖អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានធ្វើថ្កោលទោសចំពោះប្រទេសឥណ្ឌាដែលប្រើអំពើហឹង្សាដ៏ឃោឃៅមកលើប្រជាជនមូស្លីមនៅក្នុងប្រទេសឥណ្ឌា បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងដុតបំផ្លាញវិហារឥស្លាមផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ OIC ថ្ងៃព្រហស្បតិ៍ ចេញផ្សាយដោយគេហទំព័រ Saudi gazette ។

អង្គការសហប្រតិបត្តិការអ៊ីស្លាម អំពាវនាវដល់អាជ្ញាធរឥណ្ឌា ស្វែងរកក្រុមអ្នកញុះញង់ និងអ្នកប្រព្រឹត្តិនៃអំពើសាហាវយង់ឃ្នងនេះមកផ្តន្ទាទោស ហើយជំរុញឱ្យអាជ្ញាធរធានាសុវត្ថិភាពប្រជាជនមូស្លីមទាំងអស់នៅក្នុងប្រទេសឥណ្ឌា និងការពារវិហារឥស្លាមនៅទូទាំងប្រទេសផងដែរ។

សូមជម្រាបថា អំពើហិង្សានៅឥណ្ឌាកើតឡើង ក្រោយប្រជាពលរដ្ឋមូស្លីមប្រឆាំងនឹងច្បាប់ថ្មីស្តីពីសញ្ជាតិដែលសភាឥណ្ឌាបានអនុម័តកាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ ២០១៩។ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៦ កុម្ភៈ ម្សិលមិញនេះ មានមនុស្សស្លាប់យ៉ាងតិច ២០នាក់ និងរបួសជាង ២៥០នាក់៕