V9 V9
សេដ្ឋកិច្ចអន្តរជាតិ

រតនាគារ Khazanah Nasional ចំណេញប្រាក់ជាង ៧ពាន់លានរីងហ្គីតជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១៩

គូឡាឡាំពួ៖រតនាគារ Khazanah Nasional Berhad មូលនិធិទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានរកប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់លើប្រតិបត្តិការខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ខ្លួន ក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ការចំណេញខ្ពស់នេះ ដោយសាររតនាគារអនុវត្តប្រតិបត្តិការបានយ៉ាងល្អ។

បើតាមការចុះផ្សាយដោយគេហទំព័រ astroawani នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បញ្ជាក់ថា រតនាគារ Khazanah Nasional បានបង្ហាញប្រាក់ចំណេញលើប្រតិបត្តិការចំនួន ៧,៣៦ពាន់លានរីងហ្គីត បើប្រៀបធៀបទៅនឹងការខាតបង់ប្រតិបត្តិការប្រមាណជាង ៦លានរីងហ្គីតក្នុងឆ្នាំ ២០១៨ ។

ជាមួយគ្នានេះដែរ រតនាគារ Khazanah បានប្រកាសពីការបែងចែកភាគលាភចំនួន ១,០ ពាន់លានរីងហ្គីតសម្រាប់ឆ្នាំ ២០១៩ ខណៈដែលរតនាគារនេះបានពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន ដោយសារលទ្ធផលនៃការកាត់បន្ថយចំណាយបាន ២៨,២ ភាគរយ និងកាត់បន្ថយបំណុលចំនួន ១៧ភាគរយ។

លោក Shahril Ridza Ridzuan នាយកគ្រប់គ្រងរតនាគារ Khazanah Nasional ឲ្យដឹងថា សម្រាប់ឆ្នាំ២០២០ នេះ ជាឆ្នាំដែលមានការប្រកួតប្រជែងខ្លាំង ដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលនៃវីរុស COVID-19 ដែលបាននិងកំពុងគំរាមកំហែលស្ទើរពេញពិភលោក។

លោកបន្តថា ទោះបីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលបានប្រកាសថ្មីៗនេះក៏ដោយ ហើយរតនាគារកំពុងត្រៀមខ្លួនប្រឈមមុខនឹងរយៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ប៉ុន្តែយើងមានទំនុកចិត្តថា ផលប័ត្រ ឬ ប្រាក់វិនិយោគ និងយុទ្ធសាស្ត្រចម្រុះរបស់យើងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុត។

សូមជម្រាបថា រតនាគារ Khazanah Nasional ជាមូលនិធិទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលម៉ាឡេស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដើម្បីស្វែងរកប្រាក់ចំណូលដល់ប្រទេសជាតិរយៈពេលវែង ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម និងយុទ្ធសាស្ត្រជាក់លាក់៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top