ឃើញកម្មករម្នាក់ អង្គុយសុខៗដួលធ្លាក់ពីលើកៅអី ធ្វើអោយកម្មករជិត១០០នាក់ ទៀត ភ័យស្លន់ស្លោដួលជាបន្តបន្ទាប់

80540

កំពង់ស្ពឺ៖នៅវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី៥ ខែមីនា នេះ មានកម្មករកម្មការិនីជិត១០០នាក់ បម្រើការងារនៅរោងចក្រផលិតស្បែកជើង “វីង ស្តាស៊ូ” ភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដួលសន្លប់ជាបន្តបន្ទាប់ ។

តាមប្រភពព័ត៌មានពីកម្មករ បានអោយដឹងថា ដំបូងឡើយមានកម្មករម្នាក់ គាត់ឈឺនិងអត់ងងុយផងនោះ ពេលកំពុងធ្វើការអង្គុយសុខៗ ស្រាប់តែដួលធ្លាក់ពីលើកៅអី ។ ពេលនោះក៏មានកម្មករដែលនៅក្បែរនោះឃើញ រូបភាពបែបនោះក៏ភ័យស្រែកយំ រួចក៏ដួលសន្លប់ជាបន្តបន្ទាប់ តែម្តង ។

បច្ចុប្បន្នកម្មករទាំងអស់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន បុ័ងកាសី មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកគងពិសី ៕