កណ្តាល៖នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រី ពិនិត្យមេីលទីតាំង ដែលកន្លងមកអាជ្ញាធរបានរកឃេីញពលរដ្ឋខ្មែរ២នាក់ បានឆ្លងវីរុសកូវីដ១៩ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ នេះបេីយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល ។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំភ្លាម , លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានផ្ទាល់ ដែលមានអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់ ដើម្បីចាតវិធានការទប់ស្កាត់ជាបន្ទាន់ កុំឲ្យមានការឆ្លងរាលដាលបន្តទៀត ។
អាជ្ញាធរ ក៏បានបាញ់ថ្នាំ សម្លាប់មេរោគ និង ណែនាំប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ ផងដែរ ៕























