Real Madrid នៅតែប្តេជ្ញាចិត្តនាំខ្សែប្រយុទ្ធមុតស្រួចរបស់ Liverpool មកឲ្យបាននៅរដូវក្តៅនេះ!

174

អង់គ្លេស៖មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane នឹងការផ្ទេរទៅក្លិបយក្សស្តេចស Real Madrid នៅរដូវក្តៅនេះ។ ហើយ Real Madrid បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការនាំយកខ្សែប្រយុទ្ធរូបនេះផងដែរ។

យ៉ាងណាក៏ដោយនេះមិនមែនជារឿងថ្មីថ្មោងអ្វីនោះឡើយដែលមានពាក្យលេចលឺបែបនេះ។ ប៉ុន្តែជុំវិញពាក្យចចាមអារ៉ាមនេះដែរ ទាំងសាមីខ្លួន ពោល Sadio Mane ក៏ដូចជាតំណាងក្លិបនៅមិនទាន់មានសេចក្តីថ្លែងការណាមួយឡើយចំពោះអនាគតខ្សែប្រយុទ្ធដ៏សំខាន់រូបនេះ។

បើតាមរបាយការណ៍ពីគេហទំព័រ The Sun បញ្ជាក់ថា គ្រូបង្វឹករបស់ក្រុមស្តេចស លោក Zinedine Zidane ប្តេជ្ញាចិត្តនាំយកកីឡាករ Mane មករដូវក្តៅនេះជាមួយទឹកប្រាក់ចំនួន ១៥០លានផោន បន្ទាប់ពីមានភាពស្រពិចប្រពិលក្នុងនាំយកកីឡាករ Kylian Mbappe នោះ។

សូមជម្រាបថា តារាឆ្នើមសញ្ជាតិ សេណេហ្គាល់ កីឡាករ Sadio Mane ជាកីឡាករសំខាន់មួយរូបសម្រាប់ក្រុមហង្សក្រហម Liverpool ក្នុងការក្លាយជាម្ចាស់ជើងឯកព្រឹត្តិារណ៍ Premier League រដូវកាលនេះ និងជួយក្លិបនេះឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំមុនផងដែរ៕