គួរឲ្យគោរព ! Mezut Ozil បរិច្ចាគទឹកប្រាក់ជាង ១០០លានដុល្លារជួយដល់ប្រជាជន ៣ប្រទេសផ្សេងគ្នា ក្នុងការខែរ៉ម៉ាឌននេះ

284

អង់គ្លេស៖ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal កីឡាករ Mezut Ozil បានបរិច្ចាគទឹកប្រាក់សរុបចំនួន ១០១,០០០ ដុល្លារសហរដ្ឋអាមេរិកជួយដល់អឌ្ឍចន្ទក្រហមនៃប្រទេសតួកគីសម្រាប់ខែរ៉ម៉ាឌនរបស់បងប្អូនសាសនិកឥស្លាម ឆ្នាំ២០២០ នេះ។

បើតាមរបាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Anadolu ដែលមានមូលដ្ឋាននៅប្រទេសតួកគី ចុះផ្សាយថា ការបរិច្ចាគនេះ សម្រាប់រៀបចំអាហារស្រាយបួសរបស់បងប្អូនសាសនិកឥស្លាមនៅប្រទេសតួកគីក្នុងខែរ៉ម៉ាឌននេះ ចំនួន ១៦.០០០នាក់ ក្នុងនោះប្រជាជនតួកគី និងស៊ីរី ចំនួន ២០០០កញ្ចប់តាមរយៈ Ozil ផ្ទាល់ ខណៈ ៩០.០០០ កញ្ចប់ទៀតជួយដល់ប្រជាជននៅរដ្ឋធានីម៉ូហ្គាឌីសូ ប្រទេសសូម៉ាលី។

សូមជម្រាបថា អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ ឥន្ទ្រីដែកអាល្លឺម៉ង់ និងកាំភ្លើងធំ Arsenal កីឡាករ Mezut Ozil តែងតែបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយវះការកុមារជាច្រើន​ ជួយដល់ប្រជាជនក្រីក្រ កុមារកំព្រា និងចាស់ជរា ពិសេសនៅខែរ៉ម៉ាឌនរបស់បងប្អូនសាសនិកឥស្លាម៕

88888800
88888
8