admin admin

168 POSTS0 COMMENTS
http://www.cpcnews.news

រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ Fake News ពាក់ព័ន្ធ​ EBA

ភ្នំពេញ​៖​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ នៅ​ថ្ងៃទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៩​ នេះ​ ដោយ​ព្រមាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ និង​ គ្រប់​រូបភាព​ក្នុង​កិច្ច​ថែរក្សា​សតិ​អារម្មណ៍​សាធារណៈ​ ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថិរភាព​ និង​ កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត​ (​Fake News)​ ។ រាជរដ្ឋាភិបាល​កម្ពុជា​ សូម​ទាញ​អារម្មណ៍​ជា​ថ្មី​ម្តង​ទៀត​ ចំពោះ​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​មួយ​ចំនួន​...

ក្រសួង​វប្បធម៌​ ចេញ​លិខិត​ផ្លូវ​ការ​ ឱ្យ​ក្រសួង​ប្រៃសណីយ៍​អន្តរាគមន៍​ទប់ស្កាត់​ចរាចរ​លក់​នៅ​លេី​ប្រព័ន្ធ​អ៊ីនធឺណិត​ Amazon

ភ្នំពេញ​៖​លោក​ស្រី​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ចេញ​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​ គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ សំណេី​សុំ​អន្តរាគមន៍​ទប់ស្កាត់​ចរាចរ​នៅ​លេី​ប្រព័ន្ធ​អ៊ីនធឺណិត​អាម៉ាហ្សូន​ Amazon ។ លិខិត​ចុះ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០១៩​ ដែល​ CPC NEWS ទេីប​ទទួល​បាន​ បញ្ជាក់​ថា​ ដេីម្បី​ទប់ស្កាត់​បញ្ហា​នេះ​...

សូមកុំមានការភិតភ័យ ! បើសិនជាបានឃើញហេតុការណ៍នេះ

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ បញ្ជាការដ្ឋានកងទ័ពជើងគោកនឹងប្រារព្ធពិធីខួបគម្រប់ ២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ បញ្ជាការរដ្ឋានអង្គរក្ស នឹងចល័តអាវុធ និងរថពាសដែកពីក្រុងតាខ្មៅ...

ក្តៅៗ​ ! មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បទ​កំហែង​យក

ភ្នំពេញ​៖ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ប្រាប់​ CPC NEWS ថា​ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បទ​កំហែង​យក​ ពាក់ព័ន្ធ​ការ​​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី​ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​វះកាត់​ ។ ប្រភព​ដដែល​ បន្ត​ថា​ បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​បន្ត​នីតិវិធី​...

កម្ពុជា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពូជដំណាំកសិកម្ម

ភ្នំពេញ៖ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពូជដំណាំកសិកម្មរបស់កម្ពុជាក្រោមវត្តមានរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី១៧ ខែមករា នេះ។ នៅក្នុងឱកាសនោះ លោក វេង សាខុន បានបញ្ជាក់ពីភាពជោគជ័យលើការ ចងក្រងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មស្រូវអង្ករ យន្តការនៃការផលិត និង ការបង្កាត់ពូជស្រូវតាមតម្រូវចិត្តនឹងតម្រូវការទីផ្សារ ប្រព័ន្ធចែកចាយ និង ទីផ្សារពូជដំណាំប្រកបដោយប្រសិទ្ធភាព...

រថយន្ត​ពិសោធន៍​ទី​៣​ របស់​កាំកុង​ត្រូល​ ជួយ​ដល់​ការ​រក​សារធាតុ​គិមី​ក្នុង​ម្ហូប​អាហារ​

ភ្នំពេញ​៖រថយន្ត​ពិសោធន៍​ទី​៣​ របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃទី​១៧​ ខែ​មករា​ នេះ​ ក្រោម​វត្តមាន​លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ។ លោក​ប៉ាន​ សូរ​ស័ក្តិ​ ថ្លែងថា​ ការប្រើប្រាស់រថយន្តពិសោធន៍ចល័តនេះ គឺជួយឱ្យមន្រ្តីជំនាញធ្វើការវិភាគដល់គំរូម្ហូបអាហារដែលកំពុងចរាចរក្នុងទីផ្សារ ក្នុងការរកសារធាតុគីមី ហាមឃាត់ដែលមានផ្ទុកក្នុងគំរូម្ហូបអាហារទាំងនោះ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ។

ឆក់​ត្រូវ​ប៉ាន់​ បាន​រាប់​ពាន់​ដុល្លារ​តែ​គេច​អត់​រួច​ ! ឃាត់ខ្លួន​ជនសង្ស័យ​២នាក់បញ្ជូន​ទៅ​តុលាការ​

ភ្នំពេញ​៖នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៅ​ថ្ងៃទី​១៧​ ខែ​មករា​ នេះ​ បញ្ជូន​ជនសង្ស័យ​២នាក់​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​សាកសួរ​ករណី​ឆក់​កាបូប​លុយ​ ។ ជនសង្ស័យ​ ឆក់​កាបូប​បាន​លុយ​រាប់​ពាន់​ដុល្លារ​ តែ​គេច​ខ្លួន​ជាង​២០ថ្ងៃ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​វិញ។ សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅតាមបណ្ដោយផ្លូវសុធារស...

ពលរដ្ឋ​ចង់​ដឹង​ ! មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ពុំ​ទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ ទេ​ ករណី​បង្ខាំង​មនុស្ស​ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​វះកាត់​

ភ្នំពេញ​៖ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ប្រាប់​ CPC NEWS ថា​ រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​១៧​ ខែ​មករា​ នេះ​ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ចំពោះ​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ដែល​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី​ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​វះកាត់​ ។ មន្ត្រី​ចូលរួម​ប្រតិបត្តិការ​ បញ្ជាក់​យ៉ាង​ច្បាស់​ជាមួយ​...

មែនទែនហើយ ! Ford គ្រោងពង្រីកទីផ្សារផលិតរថយន្តនៅចិន

ចិន៖​ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក និងបង្កើតគ្រឹះដ៏រឹងមាំមួយសម្រាប់ការផ្លាស់ប្តូរទីផ្សារនៅប្រទេសចិន។ ប្រធានទីផ្សារពិភពលោករបស់ក្រុមហ៊ុន Ford លោក Jim Farley បានធ្វើសន្និសីទមួយនៅទីក្រុង Detroit ថា៖ «ឥឡូវនេះយើងកំពុងពិនិត្យមើលលទ្ធផលនៃការផ្លាស់ប្តូរដើមទុនរបស់យើងចេញពីរថយន្តដែលមានដំបូលធម្មតាទៅរថយន្តដឹកទំនិញ និង រថយន្ត SUV រួមនឹងឧបករណ៍ប្រើប្រាស់ថ្មីនៅទូទាំងពិភពលោក ពិសេសនៅក្នុងប្រទេសចិន»។

អ្នកដែលនិយាយពាក្យ “របបក្រុងភ្នំពេញ និង​ របប ហ៊ុន សែន”គឺមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យអ្នកដែល​ប្រើពាក្យ "របបក្រុងភ្នំពេញ និង របបហ៊ុន សែន"​ពិចារណាឡើងវិញចំពោះការប្រើពាក្យបែបនេះ ព្រោះវាមានន័យថា មិនគោរពឆន្ទៈប្រជាពលរដ្ឋ និងលាបពណ៌ថាជារដ្ឋាភិបាលមិនស្របច្បាប់ ។ សម្តេច​ក្រឡា​ហោម​ ថ្លែងដូចនេះ នៅក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល...

Most Read

កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang...

មិនខ្វល់នឹងការរិះគន់ អាមេរិកបន្តជួយអ៊ីស្រាអែល ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។ ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ បញ្ហាគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗរងគ្រោះនិងខូចខាត ជាយថាហេតុ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ យោងតាម រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា តាមបណ្ដាក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ដែលហូរធ្លាក់ពីខេត្តបាត់ដំបងនិងពីប្រទេសថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន...