CHEN

344 POSTS0 COMMENTS
https://cpc-news.com

ឆ្លងដល់កូរ៉េហើយ! ទីក្រុងសេអ៊ូលរកឃើញស្រ្តីជនជាតិចិនមានផ្ទុកវីរុសរលាកសួតប្រទេសថ្មី នៅអាកាសយានដ្ឋានកូរ៉េ

សេអ៊ូល៖មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយនៅថ្ងៃច័ន្ទនេះថា ករណីឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី បានមកដល់កូរ៉េខាងត្បូងហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមករានេះ។ អ្នកជំងឺដែលរកឃើញ ជាស្ត្រីជនជាតិចិន អាយុ ៣៥ ឆ្នាំ បានហោះហើរពីទីក្រុង Wuhan ប្រទេសចិនទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Incheon...

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសមិនចាត់វិធានការសងសឹកលើឥណ្ឌាឡើយ ទោះកំពុងមានជម្លោះនយោបាយនឹងគ្នា

គូឡាឡាំពួ៖នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសនៅថ្ងៃច័ន្ទនេះថាប្រទេសម៉ាឡេស៊ី នឹងមិនចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសឥណ្ឌាវិញនោះទេ ជុំវិញការធ្វើពហិការ មិនទិញប្រេងដូងរបស់របស់ម៉ាឡេស៊ី ចំពេលកំពុងមានជម្លោះនយោបាយរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករានេះ។ លោក Mahathir បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅកោះ Langkawi ថា "យើងតូចពេកក្នុងការចាត់វិធានការសងសឹក យើងត្រូវរកវិធី...

រយៈពេលត្រឹម ៤ថ្ងៃ សមត្ថកិច្ចចុះបង្ក្រាបរថយន្ត និងម៉ូតូបំពងសំឡេង បានប្រមាណ ២០គ្រឿង

ភ្នំពេញ៖ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ទាំង១១ បានធ្វើសកម្មភាពល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យ និងបង្ក្រាបលើមធ្យោបាយ ដូចជារថយន្ត និងម៉ូតូបំពងសំឡេង ខុសប្រក្រតី ស៊ីម័ងប្រែន ជាលទ្ធផលបានចំនួន ២០គ្រឿង។ នេះបើតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា នេះ។

វីវរហើយ ! ស្ត្រីម្នាក់ប្តឹងប៉េអឹមស័ក្តិ៤ ជួន រតនា ពីបទស្រវឹងបើកឡានបំបុក មានបំណងប៉ុនប៉ងមនុស្សឃាត

ភ្នំពេញ៖ស្ត្រីម្នាក់ឈ្មោះ មុំ តារា អាយុ៣៨ឆ្នាំ បានប្តឹងប៉េអឹមស័ក្តិ៤ ជួន រតនា ពីបទបំផ្លាញទ្រព្យសម្បត្តិនិងប៉ុនប៉ងមនុស្សឃាត ដោយចោទប្រកាន់ថា ប៉េអឹមរូបនេះ ពេលស្រវឹងបានបើកឡានបំបុកជនរងគ្រោះ ។ ជាមួយគ្នានេះ ជនរងគ្រោះបានសំណូមដល់លោក...

ផ្អើលភ្ញៀវពេញរោងការ! បុរសម្នាក់ប្រើហិង្សាចាក់ភ្ញៀវចូលរួមពិធីមង្គលការ ដោយសារគំនុំចាស់

តាកែវ ៖ មានការផ្អើលឆោឡោពេញពិធីអាពាហ៍ពិពាហ៍មួយ ដែលបង្កមកពីជនសង្ស័យម្នាក់ បានប្រើហិង្សាយកកាំបិតចាក់លើជនរងគ្រោះពីរនាក់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគំនុំចាស់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០៖២០នាទី នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ឈ្មោះ សយ យ៉ុម ភេទស្រី អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំស្រុកគីរីវង់ ខេត្តតាកែវ។

សោកស្តាយ! សត្វដំរីព្រៃញីមួយក្បាល ដេកដួលនៅចំណុចព្រៃសាក្រឹត នៅដែនជម្រកសត្វព្រៃភ្នំព្រេចបានបាត់ជីវិតទៅ

មណ្ឌលគិរី៖សត្វដំរីព្រៃញីមួយក្បាល មានអាយុប្រមាណជាមួយសប្តាហ៍ ដែលគេប្រទះឃើញដេកដួលនៅចំណុចព្រៃសាក្រឹត ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានបាត់ជីវិតទៅហើយនៅវេលាម៉ោង ៣៖០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមករា នេះ។ ការបាត់បង់ជីវិតរបស់សត្វដំរីព្រៃញីនេះ ដោយសារស្ថានភាព និងអាការៈរោគសញ្ញាជំងឺរបស់សត្វដំរីនេះ អស់កម្លាំង លែងកម្រើក លែងទទួលចំនីអហារ និងទឹក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២០ ខែមករា...

សូមជ្រាបជាដំណឹង! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅស្រះចក

ភ្នំពេញ៖មុននេះបន្តិច នៅព្រឹកថ្ងៃទី២០ ខែមករា នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសព័ត៌មានមួយស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅលើផ្លូវលេខ៧២ ចន្លោះផ្លូវលេខ៩៣ និងផ្លូវលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ១២៖៩៩នាទីរសៀល។ ការប្រកាសផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ដោយសារធ្លាយបំពង់ទំហំ...

សាហាវមែន! ខឹងម្ចាស់ផ្ទះបណ្តេញចេញ, ជនសង្ស័យម្នាក់នៅកោះហាវ៉ៃប្រុងបាញ់សម្លាប់ម្ចាស់ផ្ទះ ប៉ុន្តែចំពេលប៉ូលិសទៅដល់ ក៏បាញ់សម្លាប់ប៉ូលិសជំនួសស្លាប់ ២នាក់ និងបានដុតផ្ទះចោល

ហាវ៉ៃ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មន្ត្រីប៉ូលីសពីរនាក់ ត្រូវបានខ្មាំងកាំភ្លើងបាញ់សម្លាប់នៅកោះហាវ៉ៃកាលពីថ្ងៃអាទិត្យ នៅក្នុងសង្កាត់មួយដែលនៅមិនឆ្ងាញពីកោះអូហូ។ បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករានេះចំពោះការបាញ់ប្រហារនេះ ត្រូវបានប្រភពមួយបង្ហើបថា កើតឡើងនៅពេលដែលមន្រ្តីប៉ូលិសបានទៅដល់ ចំពេលដែលជនសង្ស័យប្រុងបាញ់សម្លាប់ម្ចាស់ផ្ទះ ដោយសារខឹងម្ចាស់ផ្ទះប្រុងបណ្តេញខ្លួនចេញពីផ្ទះ។ក្រោយធ្វើសកម្មភាពបាញ់ប្រហារលើប៉ូលិសទាំងពីរនាក់រួច ជនសង្ស័យបានដុតផ្ទះចោលតែម្តង ដែលភ្លើងបានឆេះរាលដាលដល់ផ្ទះអ្នកដទៃផងដែរ។

អភិបាលខេត្តត្បូងឃ្មុំ ចុះទៅពិនិត្យស្ថានភាពសិស្សវិទ្យាល័យក្រូចឆ្មារ ដែលដួលសន្លប់ជាបន្តបន្ទាប់ ពេលកំពុងឈរគោរពទង់ជាតិ

ត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំរួមជាមួយថ្នាក់ដឹកនាំមួយចំនួន បានចុះទៅសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិស្សនៅវិទ្យាល័យក្រូចឆ្មារ ដែលបានដួលសន្លប់ជាបន្តបន្ទាប់ពីរថ្ងៃជាប់ៗគ្នា។ នេះបើតាមហ្វេសបុកផេកផ្លូវការរបស់លោក ជាម ច័ន្ទសោភ័ណ នៅថ្ងៃទី១៨ ខែមករានេះ។ គួររម្លឹកថា នៅព្រឹកថ្ងៃទី១៨ ខែមករា...

ក្រោយលោកខាងលិចបែរខ្នងដាក់ភូមាដោយសារវិបត្តិរ៉ូហ៊ីងយ៉ា លោកស្រីអ៊ុង សានស៊ូជី សន្យាជាមួយចិនថា នឹងឈរជាមួយទីក្រុងប៉េកាំងរហូតដល់ទីបញ្ចប់នៃពិភពលោក

ភូមា៖ ក្រោយផ្ទុះអំពើហិង្សាលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា មេដឹកនាំភូមាដែលធ្លាប់តែ ទទួលបានណូបែលសន្តិភាព បែរជាត្រូវបានគេចោទថាជាមេដឹកនាំបាតដៃប្រឡាក់ឈាម ក្រោយលោកស្រី អ៊ុង សានស៊ូជី ការពារកងទ័ពរបស់លោកស្រីជុំវិញការបង្ក្រាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ដោយមានការរិះគន់យ៉ាងខ្លាំងខ្លាពីលោកខាងលិច លោកស្រី អ៊ុង សានស៊ូជី បានងាកទៅចាប់ដៃចងសម្ព័ន្ធមិត្តជាមួយប្រទេសចិន ដោយលោកស្រីបានសន្យាជាមួយក្រុងប៉េកាំងថា...

Most Read

កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang...

មិនខ្វល់នឹងការរិះគន់ អាមេរិកបន្តជួយអ៊ីស្រាអែល ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។ ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ បញ្ហាគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗរងគ្រោះនិងខូចខាត ជាយថាហេតុ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ យោងតាម រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា តាមបណ្ដាក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ដែលហូរធ្លាក់ពីខេត្តបាត់ដំបងនិងពីប្រទេសថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន...