CHEN

344 POSTS0 COMMENTS
https://cpc-news.com

ការសាងសង់ផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ រហូតមកទល់ពេលនេះ មានរយៈពេល២ខែ និងសម្រេចបានប្រមាណជា ៣០ភាគរយហើយ

ព្រះសីហនុ៖គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះ ការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលប្រមាណជា ៣០ភាគរយហើយ ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផេករបស់ រដ្ឋបាលខេត្តព្រះសីហនុ ។ នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី...

គំរូល្អ! កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញពីសាលារៀន

កណ្តាល៖នៅរសៀលថ្ងៃទី១៨ ខែមករា នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកអង្គស្នួល ចុះជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ ពេលចេញពីសាលារៀន វិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញប្រកបដោយសុវត្តិភាព។ នេះជាសកម្មភាពមួយដ៏ល្អប្រពៃ និងសូមកោតសរសើរចំពោះគំរូភាពនេះ។ ជាមួយគ្នាដែរ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមមេត្តាគោរពច្បាប់ចរាចរណ៍ និងយោគយល់ កំឡុងពេលសិស្សានុសិស្សចេញពីសាលារៀន...

ទីតាំងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែង កំពុងដំណើរការយ៉ាងរលូន នៅខណ្ឌដូនពេញ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប !

ភ្នំពេញ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ CPC NEWS នៅថ្ងៃទី១៨ ខែមករា នេះ ថា ទីតាំងហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមអនឡាញជាច្រើនកន្លែង កំពុងដំណើរការយ៉ាងរលូន នៅខណ្ឌដូនពេញ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ។ ប្រជាពលរដ្ឋ...

លោកស្រី លីណា នៅសារព័ត៌មាន FBTV ធ្វើលិិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ជាសាធារណៈ

ភ្នំពេញ៖លោកស្រី លីណា បម្រើការងារនៅសារព័ត៌មាន FBTV កាលពីថ្ងៃទី១៧ ខែមករា បានធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកំហុសឆ្គង ដែលបានរិះគន់ ការជួបជុំសំណេះសំណាល រវាងសម្តេចតេជោ និង អ្នកសារព័ត៌មានទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែមករា ថ្មីៗនេះ ។

សភាអាមេរិក ព្រមានលោក Mike Pompeo ឲ្យចូលសវនការផ្តល់ចម្លើយ ជុំវិញប្រតិបត្តិការយោធាសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ក្រោយគេចវេះមិនចូលឆ្លើយម្តងរួចមកហើយ

វ៉ាស៊ីនតោន៖គណៈកម្មាធិការសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានធ្វើការគំរាមម្តងទៀត ទៅកាន់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកឲ្យចូលមកឆ្លើយជុំវិញប្រតិបត្តិការយោធាសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់លោក Qassem Soleimani ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា។ ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យកិច្ចការបរទេសនៃសភាអាមេរិកលោក Eliot Engel...

គិតមកដល់ព្រឹកថ្ងៃទី១៨ នេះ មានសិស្សជិត ៣០នាក់ហើយ បានសន្លប់ នៅវិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ មានសិស្សចំនួន ១៤នាក់ នៃវិទ្យាល័យក្រូចឆ្មារ បានសន្លប់ជាបន្តបន្ទាប់ ពេលកំពុងឈរគោរពទង់ជាតិ ខណៈកាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ មានសិស្សានុសិស្ស ចំនួន ១២នាក់ បានសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការចុះអន្តរាគមន៍ផ្ទាល់ពីអភិបាលស្រុកក្រូចឆ្មារ ហើយមិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រោយសំអាតឆ្នេរអូរត្រេះ គឺ នៅសល់រណ្តៅបង្គន់លាមកជាង១០០រណ្តៅ ?

ព្រះសីហនុ៖ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ អូរត្រេះរួច គឺ នៅសល់រណ្ដៅ បង្គន់លាមកចំនួន១៣៦រណ្ដៅ ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសុំជំនួយបច្ចេកទេសផង តេីធ្វេីបែបណា ដេីម្បីកុំអោយរណ្ដៅនេះបង្កផលប៉ះពាល់ ? បេីនៅបន្តទៀត...

ច្បាប់ចែងដូចម្តេចខ្លះ ទើបក្មេងទំនើងទាំង៤នាក់ នេះ អាចរួចខ្លួនបាន ដូច្នេះ ?

ភ្នំពេញ៖ក្មេងទំនើងទាំង៤នាក់នេះ ត្រូវបានដោះលែងអោយមានសេរីភាព ឡើងវិញ ហើយ ក្រោយយល់ព្រមសុំទោសជាសាធារណៈនិងផ្តល់សំណងចំនួន២ពាន់ដុល្លារ ទៅក្រុមគ្រួសារជនរងគ្រោះ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសិស្សវិទ្យាល័យផ្សារដើមថ្កូវ ផ្អើលពេញបណ្តាញសង្គម Facebook។ ទន្ទឹមនេះ មានមតិខ្លះ លើកឡើង ថា ការសម្រេចដោះលែង នេះ...

អាមេរិក ផ្តើមចុះពិនិត្យភ្ញៀវទេសចរចិន នៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី ដ៏កាចសាហាវ

វ៉ាស៊ីនតោន៖ មន្រ្តីសុខភាពសាធារណៈបាននិយាយនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមពិនិត្យភ្ញៀវទេសចរចិន ពិសេសមកពីខាងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសប្រភេទថ្មីបង្កបញ្ហាដល់ផ្លូវដង្ហើម ដែលឆកយកអាយុជីវិតមនុស្សថែមទៀតផង។ បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ប្រតិបត្តិការចុះពិនិត្យនេះនឹងធ្វើឡើងនៅអាកាសយានដ្ឋានចំនួន ៣ របស់សហរដ្ឋអាមេរិក...

បញ្ហាបរិស្ថានជាបញ្ហារួម! ម្ចាស់ពានរង្វាន់ណូបែលជនជាតិជប៉ុន បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលមានជាច្រើនប្រទេសចូលរួម ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងបរិយាកាស

តូក្យូ៖រដ្ឋមន្រ្តីឧស្សាហកម្មបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា លោក Akira Yoshino ដែលជាអ្នកវិទ្យាសាស្ត្រដែលឈ្នះរង្វាន់ណូបែលផ្នែកគីមី នឹងដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិមួយដើម្បីកាត់បន្ថយការបញ្ចេញកាបូនឲ្យដល់កម្រិតសូន្យ។ កិច្ចការនេះមានការចូលរួមពីអ្នកវិទ្យាសាស្ត្រពី ៣០០ ទៅ ៤០០ នាក់រួមទាំងសហរដ្ឋអាមេរិកបារាំង និងអាឡឺម៉ង់ ដើម្បីច្នៃប្រតិដ្ឋថ្មីដូចជាឥន្ធនៈ អ៊ីដ្រូសែន និងវិធីសាស្រ្តដែលមានប្រសិទ្ធិភាពនៃថាមពលពន្លឺព្រះអាទិត្យ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់មកត្រឹមសូន្យ។

Most Read

កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang...

មិនខ្វល់នឹងការរិះគន់ អាមេរិកបន្តជួយអ៊ីស្រាអែល ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។ ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ បញ្ហាគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗរងគ្រោះនិងខូចខាត ជាយថាហេតុ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ យោងតាម រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា តាមបណ្ដាក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ដែលហូរធ្លាក់ពីខេត្តបាត់ដំបងនិងពីប្រទេសថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន...