ឆាយានាថ​

5064 POSTS0 COMMENTS
http://CPCNEWS.NEWS

ACU ស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលពាក់ព័ន្ធនឹងអាងទឹកតាកែវ

តាកែវ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការ ទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីពាក្យប្ដឹងអនាមិក នៃភាពមិនប្រក្រតីកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ក្រោយពីបានទទួលពាក្យបណ្ដឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណីជីកយកអាចម៍ដីលុបដីបំពេញ សាងសង់សំណង់រឹងមាំនិងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមក ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង ហើយពិនិត្យឃើញថា...

ចំណាយប្រាក់ជិត៣លានដុល្លារ ទិញដីតែមិនបានដី សង្ស័យមន្ត្រីម្នាក់ឆបោក ធ្វើឲ្យអ្នកវិនិយោគចិន ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ បានចំណាយប្រាក់ជិត៣លានដុល្លារ ដើម្បីទិញដីមួយកន្លែង តែរយៈពេលជាច្រើនឆ្នាំមកហើយ ពុំបានទទួលប័ណ្ណកម្មសិទ្ធិលើដីធ្លី នេះ តាមការសន្យារបស់មន្ត្រីម្នាក់ នេះ ទាល់តែសោះ ។ ដោយអស់ជម្រើស នោះ , អ្នកវិនិយោគជនជាតិចិនរូបនេះ បានធ្វើលិខិតគោរពស្នើសុំអន្តរាគមន៍មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ លោក ដួង តារា ជាជំនួយការផ្ទាល់របស់សម្ដេចតេជោ...

សេចក្តីថ្លែងការណ៍អន្តរជាតិរួមមួយ ធានាពលរដ្ឋអាហ្វហ្គានីស្ថានអាចចាកចេញពីប្រទេសដោយសុវត្ថិភាព

កាបុល៖​ សេចក្តីថ្លែងការណ៍អន្តរជាតិរួមមួយ បានបញ្ជាក់ពីជំហរក្រុមតាលីបង់ដោយអនុញ្ញាតឲ្យជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ដែលទទួលបានការអនុញ្ញាតឲ្យចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព ធ្វើដំណើរទៅប្រទេសផ្សេង។ នេះបើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសនានាមួយចំនួនទៀត បានអះអាថា  “ យើងបានទទួលការធានាពីក្រុមតាលីបង់ថា ជនបរទេសទាំងអស់និងពលរដ្ឋអាហ្វហ្គានីស្ថានណាដែលមានការអនុញ្ញាតឲ្យធ្វើដំណើរមកប្រទេសរបស់យើង នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ សូមជម្រាបថា ជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការងារឲ្យអាមេរិក និងក្រុមគ្រួសារពួកគេត្រូវបានជម្លៀសចេញជាបន្តបន្ទាប់ ជាមួយការព្រួយបារម្ភពីសុវត្ថិភាព ពិសេសបញ្ហាភេរវកម្មនៅឯព្រលានយន្តហោះ ខណៈទីតាំងនេះមានការជ្រួលច្របល់ស្រាប់...

អភិបាលខណ្ឌចំនួន៣រូប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល

ភ្នំពេញ៖លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានចេញអនុក្រឹត្យមួយ ដោយសម្រេចតែងតាំងមន្ត្រីរាជការទាំង៣រូប...

មិនដល់រយៈពេល ១ខែផង ក្រុមហ៊ុនចំនួន ១២បានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ជាង ៧៥លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ១២ ដែលស្ថិតក្នុងវិស័យផ្សេងគ្នា ក្នុងទំហំទឹកប្រាក់សរុបចំនួន ៧៥.៩ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៤០៤៨កន្លែង។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល១ខែសីហា ឆ្នាំ២០២១។ សូមជម្រាបថាក្រុមហ៊ុនទាំង១២ នោះរួមមាន ក្រុមហ៊ុនរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង រោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ កសិដ្ឋានចិញ្ចឹមសត្វ (មាន់, ទា, ជ្រូក...) រោងចក្រកែច្នៃផ្លែឈើ...

Midozon កាត់បន្ថយបញ្ហារីករាលដាលនៃជំងឺក្រពះ

ភ្នំពេញ៖ តាមការស្រាវជ្រាវ ប្រទេសយើងមានប្រហែល 20% ប្រជាជនកើតបញ្ហាជំងឺរលាកក្រពះ ពោះវៀន 70%ប្រជាជនអាចនឹងជួបបញ្ហាជំងឺក្រពះ។ជំងឺក្រពះគឺជាជំងឺមួយដែលនាំមកទុក្ខលំបាកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសគឺអ្នកដែលមានវ័យកណ្តាល និងមនុស្សចាស់ ព្រោះពេលកើតជំងឺក្រពះបើមិនព្យាបាលទាន់ពេលវេលា គឺអាចនាំមកបញ្ហាធ្ងន់ធ្ងរប៉ះពាល់ដល់សុខភាព ហើយក្នុងនោះអាចវិវឌ្ឍន៍ធ្ងន់ធ្ងរបំផុតគឺមហារីកក្រពះ។ ធ្លាយក្រពះ ធ្លាយក្រពះគឺបញ្ហារីករាលដាលធ្ងន់ធ្ងររបស់ជំងឺរលាកក្រពះ វាអាចនាំមកគ្រោះថ្នាក់ដល់ជីវិត ហេតុនេះ ជំងឺរលាកក្រពះគឺជាបញ្ហាជំងឺធ្ងន់ធ្ងរពេលរីករាលដាលទៅជាធ្លាយក្រពះ។ ពេលធ្លាយក្រពះអ្នកជំងឺនឹងមានរោគសញ្ញាដូចជា ឈឺចាប់ដូចយកកាំបិតចាក់  ឈឺរឹងពោះ ដង្ហើមខ្លាំងកាន់តែឈឺខ្លាំង។ ចេញឈាមក្រពះ រោគសញ្ញាដូចជាក្អួតចង្អោរ ឈឺពោះ បន្ទោរបង់លាមកមានលាយឈាម ឬពណ៍ដូចកាកកាហ្វេអ្នកជំងឺមានអារម្មណ៍នឿយហត់...

លោក នី ណាក់ ម្ចាស់ហ្វេសប៊ុក IMan-KH ត្រូវតុលាការផ្តន្ទាទោស រយៈពេល១៨ខែ

្នំពេញ៖លោក នី ណាក់ ដែលប្រើហ្វេសប៊ុកឈ្មោះ IMan-KH និង ជាអតីតមន្ត្រីក្រសួងកសិកម្មម្នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែនិងពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា២០៧ មាត្រា៤៩៤និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ ដែល CPC NEWS...

ប្ដីប្រពន្ធមួយគូ ឈ្លោះប្រកែកគ្នា ដុតសម្ភារក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សា ធ្វើអោយប្រពន្ធទប់ចិត្តមិនបានប្រមូលសម្ភារៈក្នុងផ្ទះជាន់ទី២ ដុតចោលបណ្ដាលអោយកើតមានអគ្គិភ័យឆាបឆេះក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៖០០ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជាន់ទី២ ក្បែរស្ពានអាកាសស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ បុរសជាប្ដីឈ្មោះ គឹម  វាសនា ហៅបារាំង ភេទប្រុស  អាយុ ៣៦ឆ្នាំ មុខរបរកម្មករ  និងប្រពន្ធ ឈ្មោះ  ជុំ  រំដួល  ភេទស្រី ...

អ្នកសារព័ត៌មានម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖អ្នកសារព័ត៌មានម្នាក់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចស្តុប៥៩៨កែងផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធការកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត ។ អ្នកសារព័ត៌មានរូបនេះ មានឈ្មោះ ម៉ន តេវ អាយុ៤២ឆ្នាំ មុខរបរអ្នកសារពព័ត៌មាន «បារមីភ្នំជីសូរ ធីវី អនឡាញ» និង មានសារធាតុញៀន ក្នុងខ្លួនផងដែរ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ...

គម្រោងចម្ការខ្នុរការុដ របស់ក្រុមហ៊ុនម៉ាកាស់ លែន នឹងជួយរកចំណូលដល់ម្ចាស់ទុនដែលបានចូលរួម ៣ដងក្នុងមួយឆ្នាំ ជាទៀតទាត់

ក្រចេះ៖ ក្រុមហ៊ុន ម៉ាកាស់ លែន ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅ ខេត្តត្បូងឃ្មុំ បាន បើកគម្រោងវិនិយោគ ដ៏ថ្មីស្រឡាងមួយ លើការដាំដុះដើមខ្នុរការ៉ុត ដើម្បីយកទិន្នផលលក់នៅលើទីផ្សារប្រទេសចិន ហើយការវិនិយោគនេះ គឺ សាធារណជនទូទៅ អាចចូលរួមវិនិយោគបានដោយចំណាយដើមទុនតិច ខណៈដែលការវិនិយោគនេះ ផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ៣ដងក្នុងមួយឆ្នាំជាទៀតទាត់ ។ បើតាមលោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែនបានឲ្យដឹងថា ការវិនិយោគលើចម្ការខ្នុរការ៉ុតនេះ...

Most Read

កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang...

មិនខ្វល់នឹងការរិះគន់ អាមេរិកបន្តជួយអ៊ីស្រាអែល ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។ ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ បញ្ហាគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗរងគ្រោះនិងខូចខាត ជាយថាហេតុ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ យោងតាម រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា តាមបណ្ដាក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ដែលហូរធ្លាក់ពីខេត្តបាត់ដំបងនិងពីប្រទេសថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន...