fanty slayman

39 POSTS0 COMMENTS

លោកស្រី យូសុះ ហ្វាតៀរនី ផ្ដល់អណ្ដូងទឹកចំនួន២ ជូនពលរដ្ឋឃុំគរ

ត្បូងឃ្មុំ ៖ ពលរដ្ឋខ្មែរឥស្លាមដែលចង់បានអណ្ដូងទឹកក្បែរផ្ទះ ដើម្បីងាយស្រួលប្រើប្រាស់ បានសាទរយ៉ាងក្រៃលែង នៅពេលដែលពួកគាត់ ទទួលបានអណ្ដូងទឹកពិតប្រាកដមែន បន្ទាប់ពីបានស្នើរសុំទៅលោកស្រី យូសុះ ហ្វាតៀរនី ។ លោកស្រី ហ្វាតៀរនី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ បានអោយដឹងថា " ដំបូងប្រជាពលរដ្ឋរៀបរាប់ពីការខ្វះខាត​ទឹក បន្ទាប់មកស្នើសុំពីការខ្វះអណ្តូងទឹកប្រើប្រាស់​ ហើយថ្ងៃនេះ ពោលគឺ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំនេះ...

ព្រឹកស្អែកនេះ ប្រជាពលរដ្ឋនៅស្រុកគិរីវង់ ខេត្តតាកែវ នៅនឹងទទួលបានការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី

តាកែវ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៧១នាក់ នឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ នៅវត្តពោធិវង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ។ នេះបើតាមការអោយដឹងពីមនុស្សស្និតនឹងលោក ហ៊ុន ម៉ានី ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ...

ក្រសួងបរិស្ថានប្រកាសទទួលស្គាល់ជាផ្លូវការនូវសហគមន៍តំបន់ការពារធម្មជាតិចំនួន៣កន្លែងនៅខេត្តរតនគិរី

រតនគិរី ៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ កន្លែងផ្សេងគ្នាដែលក្រសួងប្រកាសនោះរួមមាន ៖ ១ - សហគមន៍ការពារ តំបន់ធម្មជាតិវាលកំបោរ មានទំហំផ្ទៃដីចំនួន ២៩៨២ ហិតានៃដែនជម្រកសត្វព្រៃលំផាត់ មានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ។ ២- សហគមន៍តំបន់ការពារ អូររៃមានផ្ទៃដីទំហំ ២៦៨០ ហិតា ស្ថិតនៅក្នុងឃុំសេរីមង្គល ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។ ៣-...

លោក ម៉ម ប៊ុននាង ជំរុញអាជ្ញាធរស្រុកកៀនស្វាយ អប់រំ ណែនាំពលរដ្ឋអំពីសារៈសំខាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ

កណ្ដាល៖​នាថ្ងៃទី០៣ ខែកក្កដា នេះ​ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើ​ពុករលួយនៃព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ភូមិព្រែកដូង និងភូមិព្រែកដូង២ សរុបចំនួន២៨នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ​លោកបានថ្លែងនូវការកោតសរសើរចំពោះអាជា្ញធរភូមិ ឃុំនៃឃុំកំពង់ស្វាយ...

ត្រឹមតែ៦ខែឆ្នាំនេះ ថវិកាជាង៦១លានដុល្លា ត្រូវបានរដ្ឋ​ប្រមូល​បានពី​ការលក់​ប័ណ្ណ​ចូលទស្សនា​រមណី​ដ្ឋា​ន​អង្គរ​

សៀមរាប​៖ចំណូល​ពី​ការលក់​ប័ណ្ណ​ចូលទស្សនារមណីយដ្ឋាន​អង្គរជាង៦១​លាន​ដុល្លារ​ ត្រូវបានរដ្ឋប្រមូលបាន ។ នេះបើគិតចាប់ដើមខែមករា រហូតចប់ខែ មិថុនា ឆ្នាំ ២០១៨នេះ ពោលគឺ មានរយៈពេល៦ខែ ។ គេសង្កេតឃើញថា ចំនួន​នេះ​កើនឡើង​ជិត១៨​% បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៧ ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើការលក់​ប័ណ្ណ ឬ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ណ៍​អន្ដរជាតិ​ចំនួន ១,៣៤៦,៩៦១​នាក់ ដែល​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ហើយ​ចំនួន​នេះ​កើនឡើង​ជាង ១០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។ តួលេខ​នេះ បើគិត​ជា​ទឹកប្រាក់ រដ្ឋ​រកចំណូលបាន​ពី​ការលក់​សំបុត្រ​មាន​ចំនួន ៦១,៤៧២,៣៤៧...

លោក ម៉ម ប៊ុននាង ដឹកនាំក្រុមការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៦០០គ្រួសារ នៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជួបសំណេះសំណាល និង សួរសុខទុក្ខស្រ្តីដែលទើបសម្រាលកូន និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៦០០គ្រួសារ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល សកម្មភាពនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងឱកាសនោះ លោកក៍បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមី០៧កញ្ចប់ និងនាំយកថវិកាជូនដល់អ្នកជំងឺចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០,០០០រៀល...

ពលការិនីខ្មែរ កែន ចន្ថា ដែលមានបញ្ហានៅប្រទេសអារ៉ាប់ នឹងមកដល់កម្ពុជាវិញ​ នៅ​ថ្ងៃ​ស្អែក

ភ្នំពេញ​៖ពលការិនី​ កែន ចន្ថា មានទីលំនៅកំណើត ភូមិវត្តបូព៌ ឃុំសៀមរាប ស្រុក សៀមរាប ខេត្ត សៀមរាប ដែល​បានទៅធ្វើការ​បម្រើ​តាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត រយៈ​ពេល​ជាង​៤ឆ្នាំដោយចាញ់បោកពួកមេខ្យល់ នឹងវិល​មកដល់កម្ពុជាវិញនៅថ្ងៃស្អែក ។ នេះបើតាមការ​ឱ្យ​ដឹងពីលោក​ឧកញ៉ា​ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី​ នាល្ងាចថ្ងៃទី០៣​ ខែកក្កដា នេះ ។ លោក​ឧកញ៉ា​ អូស្មាន ហាស្សាន់ ឱ្យ​ដឹងថា...

លោកស្រី យូសុះ ហ្វាតៀរនី ប្រធានយុវជនស្រលាញ់សន្តិភាពសាខាខេត្តត្បូងឃ្មុំ នាំយកអំណោយជួយគ្រួសារខ្មែរឥស្លាមដែលរងគ្រោះអគ្គីភ័យ

ត្បូងឃ្មុំ ៖ គ្រួសារខ្មែរឥស្លាមដែលរងការបាត់បង់ផ្ទះដោយសារគ្រោះអគ្គីភ័យ ទទួលបានជំនួយសប្បុរសធម៍ពីលោកស្រីយូសុះ ហ្វាតៀរនី ប្រធានយុវជនស្រលាញ់សន្តិភាពសាខាខេត្តត្បូងឃ្មុំ ។ អំណោយនេះ បានយកជូននៅថ្ងៃទី ៣ ខែ ក្កដា ឆ្នាំនេះ ដោយចូលរួមជួយដោយក្រុមយុវជនស្រលាញ់សន្តិភាពរួមមាន លោក មីស៊ាន ពុក្រី (Su Hanan) អនុប្រធាន ព្រមជាមួយលោក សាន់ កាម៉ែល អនុប្រធាន និងសមាជិក...

ឆ្លើយតបសំណើរពលរដ្ឋនូវផ្លូវលំមួយខ្សែក្នុងភូមិកន្ត្រក​ប្រវែង​ ៣០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ អាជ្ញាធរខេត្តសៀមរាបផ្ដល់ជូនតាមសំណើរ  

សៀមរាប ៖ ឆ្លើយតបនឹងសំណើរនេះ អាជ្ធរក្រុងសៀមរាប បានទទួលលយក និង ផ្ដើមស្ថាបនា ខណៈនៅព្រឹកថ្ងៃអង្គារទី៣ ខែកក្កដា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួមនិងចៅសង្កាត់ស្វាយដង្គំ និងមេភូមិកន្រ្តកបានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង៣០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ រួមនិងប្រព័ន្ធលូរំដោះទឹក កំពុងស្ថាបនាស្ថិតនៅក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ពលរដ្ឋបានសំដែងការសប្បាយចិត្តនូវការឆ្លើយតបនេះ...

សម្ដេចតេជោ ហ៊ុន សែន ៖ ទំហំវិនិយោគចិននៅកម្ពុជា ឈរលំដាប់លេខ ១ បើធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចវិញ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ សម្ដេចបានថ្លែងដូចនេះ ក្នុងពិធីអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិនធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។ សម្ដេចថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៧ មានចំនួន ៥,៥៧៧ លានដុល្លាអាមេរិក កើនឡើងជាង ២១,៧% បើធៀបនឹងឆ្នាំ ២០១៦។ ក្នុងឆ្នាំ...

Most Read

កងទ័ពភូមា និងក្រុមប្រឆាំងរដ្ឋាភិបាល បាញ់ផ្លោងដាក់គ្នា ពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញ

រដ្ឋឈីន៖មានការវាយប្រយុទ្ធគ្នា ដោយការបាញ់រះ និង​ទំលាក់គ្រាប់ប្លោងផង នៅតំបន់​ប្រជុំជន Thantlang ក្នុងរដ្ឋឈីន មិនឆ្ងាយ​ប៉ុន្មានពីព្រំដែន រវាង​ភូមា និងឥណ្ឌា កាលពីថ្ងៃទី​១៨កញ្ញា។ ប្រជាជនប្រមាណ​ ជាង​៧០០០នាក់ ដែលរស់នៅក្នុង​តំបន់ប្រជុំជននេះ បាននាំគ្នាភៀសខ្លួន រត់គេចពីការប្រយុទ្ធ។ បណ្តាញព័ត៌មានក្នុងស្រុកភូមា​ Myanmar News បានចុះផ្សាយរូបថត និងវីដេអូផង បង្ហាញឲ្យ​ឃើញ អាគារ ផ្ទះសម្បែងជាច្រើនខ្នង ក្នុងក្រុង Thantlang...

មិនខ្វល់នឹងការរិះគន់ អាមេរិកបន្តជួយអ៊ីស្រាអែល ១ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៨ សរុបទឹកប្រាក់ប្រមាណជាង ៣០លានដុល្លារ

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ គិតជាទឹកប្រាក់សរុបចំនួន ៣១,៤ លានដុល្លាអាមេរិក ដែលអាចបង្កើនការងារកម្មកររហូតដល់ ៦៣០៣កន្លែង តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ទៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១ នេះ ។ ក្រុមហ៊ុនទាំង៨ នោះរួមមាន ក្រុមហ៊ុនបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម អាលុយមីញ៉ូម រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នខ្ពស់ បញ្ហាគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះទឹកជំនន់ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ទះសម្បែង សត្វពាហនៈ ទ្រព្យសម្បត្តិផ្សេងៗរងគ្រោះនិងខូចខាត ជាយថាហេតុ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ យោងតាម រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថា តាមបណ្ដាក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹក ដែលហូរធ្លាក់ពីខេត្តបាត់ដំបងនិងពីប្រទេសថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន...