ម៉ាន សារ៉ាហ្វីន

699 POSTS0 COMMENTS
https://www.cpc-news.com

កំពូលខ្សែប្រយុទ្ធជួរមុខ Liverpool កំពុងត្រូវប៉ាន់ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខ

អង់គ្លេស៖ក្រុមហង្សក្រហម Liverpool ប្រឈមនឹងបាត់បង់កំពូលខ្សែប្រយុទ្ធទាំងបីរបស់ក្លិប ខណៈមានព័ត៌មានលេចលឺថា ក្លិប Bayern Munich បាននិងកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធប្រេស៊ីល និងហង្សក្រហម កីឡាករ Roberto Firmino ខណៈកីឡាករ Sadio Mane ក្រុម FC Barcelona កំពុងត្រៀមថវិកាកញ្ចប់ធំដើម្បីទិញយកខ្សែប្រយុទ្ធរូបនេះមកក្រុម Liverpool នៅរដូវក្ដៅខាងមុខ។

រឿង ៣យ៉ាងដែលព្រះមហាក្សត្រម៉ាឡេស៊ីទទួលបានការកោតសរសើរពីប្រជារាស្ត្រ ខណៈស្ថានភាពនយោបាយកំពុងឡើងកម្តៅខ្លាំង

ម៉ាឡេស៊ី៖ស្របពេលដែលនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីបាននិងកំពុងកើនឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្រះមហាក្សត្រ Al-Sultan Abdullah Riayatuddin Al-Mustafa Billah Shah ត្រូវបានយកឈ្នះចិត្តប្រជាពលរដ្ឋ ដោយព្រះអង្គចែកអាហារដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងពេលពួកគេកំពុងតាមដានស្ថានការណ៍នយោបាយនៅមុខព្រះមរមរាជវាំងផងដែរ។ រឿង ៣យ៉ាងដែលព្រះមហាក្សត្របានធ្វើអោយអ្នកគាំទ្រទ្រង់ជាខ្លាំងនោះ ទី១ ព្រះអង្គចែកអាហារដល់អ្នកសារព៍ត៌មានដោយផ្ទាល់កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។...

មន្ទីពេទ្យកម្ពុជា-ចិន ដ៏ធំ និងទំនើបប្រចាំខេត្តត្បូងឃ្មុំ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ ២០២០នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធនៃខេត្តមួយនេះ ដុះដាលជាបន្តបន្ទាប់

ត្បូងឃ្មុំ៖ មន្ទីពេទ្យកម្ពុជា-ចិន ដ៏ធំប្រចាំខេត្តត្បូងឃ្មុំ នឹងសាងសង់រួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០២០នេះហើយ ដែលមានតម្លៃប្រមាណ ៥០លានដុល្លារ។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសចុះទៅត្រួតពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់មន្ទីរពេទ្យ ជាមួយ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងប្រធានមន្ទីរសុខាភិបាលខេត្ត...

ហិង្សានៅឥណ្ឌា៖ OIC ថ្កោលទោសចំពោះអំពើហិង្សាប្រឆាំងមូស្លីមនៅក្នុងប្រទេសឥណ្ឌា

ជុទះ៖អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានធ្វើថ្កោលទោសចំពោះប្រទេសឥណ្ឌាដែលប្រើអំពើហឹង្សាដ៏ឃោឃៅមកលើប្រជាជនមូស្លីមនៅក្នុងប្រទេសឥណ្ឌា បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងដុតបំផ្លាញវិហារឥស្លាមផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ OIC ថ្ងៃព្រហស្បតិ៍ ចេញផ្សាយដោយគេហទំព័រ Saudi gazette ។ អង្គការសហប្រតិបត្តិការអ៊ីស្លាម អំពាវនាវដល់អាជ្ញាធរឥណ្ឌា ស្វែងរកក្រុមអ្នកញុះញង់ និងអ្នកប្រព្រឹត្តិនៃអំពើសាហាវយង់ឃ្នងនេះមកផ្តន្ទាទោស ហើយជំរុញឱ្យអាជ្ញាធរធានាសុវត្ថិភាពប្រជាជនមូស្លីមទាំងអស់នៅក្នុងប្រទេសឥណ្ឌា...

កីឡាករបាល់ទាត់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោក តាមប្រព័ន្ធបណ្តាញសង្គម Instagram

ភ្នំពេញ៖កីឡាករបាល់ទាត់ម្នាក់ ជនជាតិ នីហ្សេរីយ៉ា ត្រូវសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួន ពីបទ ឆបោក តាមប្រព័ន្ធបណ្តាញសង្គម Instagram កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១៦៖៣០នាទីល្ងាច នៅចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

សូមប្រុងប្រយ័ត្ន! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ទាំងព្រឹកព្រលឹម

ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកុម្ភៈ នេះ មានករណីអគ្គិភ័យមួយកើតឡើងគួរឲ្យភ្ញាក់ផ្អើលមួយ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ វេលាម៉ោង ៥៖២៥នាទីព្រឹក បណ្តាលមកពី ការដុតធុបមូសឆេះ បង្កជាអគ្គិភ័យតែម្តង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងរាលដាលដល់ផ្ទះអ្នកដទៃឡើយ។ ម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ...

ជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើពិភពលោករបស់ប្រទេសម៉ាឡេស៊ី ដែលបានលាលែងចេញពីតំណែង

កូឡាឡាំពួរ៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក ម៉ាហាធៀ មូហាម៉ាត់ (Mahathir Mohamad) បានដាក់លិខិតថ្វាយជូនព្រះមហាក្សត្រ ដើម្បីលាលែងចេញពីតំណែងហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia ។ លិខិតលាលែងពីតំណែងរបស់លោក បណ្ឌិត មហាធៀ...

BREAKING NEWS៖នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើពិភពលោកលាលែងពីតំណែងហើយ

កូឡាឡាំពួរ៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក ម៉ាហាធៀ មូហាម៉ាត់ (Mahathir Mohamad) បានដាក់លិខិតថ្វាយជូនព្រះមហាក្សត្រ ដើម្បីលាលែងចេញពីតំណែងកាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលនេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA ៕

ស្របពេលខេត្តត្បូងឃ្មុំមានការអភិវឌ្ឍខ្លាំង ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់អារម្មណ៍ធ្វើការវិនិយោគលើវិស័យលំនៅដ្ឋាន និងវិស័យកសិកម្ម

ត្បូងឃ្មុំ៖ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធនានា រួមមានទាំងសាលារៀន មន្ទីពេទ្យ ផ្លូវជាតិ យ៉ាងច្រើនជាបន្តបន្ទាប់ ពិសេសវិស័យអចលនទ្រព្យ កំពុងវិវត្តខ្លួនយ៉ាងខ្លាំង ដែលមានគម្រោងបុរី ឬ ផ្ទះល្វែង អគារពាណិជ្ជកម្ម គម្រោងដីឡូ សម្រាប់អាជីវកម្ម សំណង់លំនៅដ្ឋាន និងដីសម្រាប់អភិវឌ្ឍន៍ជាដើម។

លោក អូស្មាន ហាស្សាន់ បង្ហាញពីការរវិនិយោគ និងស្នើរក្រុមហ៊ុនរដ្ឋធំៗនៅម៉ាឡេស៊ីមកឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ស្នើដល់បណ្ដាក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី មករកស៊ីបណ្តាក់ទុននៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុន Petronas រុករកប្រេង ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធអ៊ិនធឺណែត ក្រុមហ៊ុនអភិវឌ្ឍន៍លើឧស្សាហកម្មហាឡាល់ផងដែរ។ ជាមួយគ្នាដែរ លោកទេសរដ្ឋមន្រ្តីក៏បានលើកឡើងពីសក្កានុពល ការអភិវឌ្ឍ ឱកាសវិនិយោគ កំណើនសេដ្ឋកិច្ច ដោយឥតឈប់ឈររបស់កម្ពុជា...

Most Read

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីហឹង្សាយកដំបងវាយជនរងគ្រោះបែកក្បាល ផ្ដើមចេញពីការទាស់សម្ដីគ្នា

ភ្នំពេញ៖បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីសកម្មភាពយកដំបងវាយទៅលើគូរទំនាស់បណ្ដាលអោយរងរបួសបែកក្បាល ផ្ដើមចេញពីការទាស់សម្ដីគ្នា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង២៥នាទី ចំណុចផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេរ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនរងគ្រោះឈ្មោះរត្ន័ រស់បាទ ហៅប៉ែន ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល...

CPC-រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួនកាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែធ្នូឆ្នាំ ២០២៣ស្ថិតនៅលើផ្លូវ ៥១កែងនឹងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីពលរដ្ឋបាន ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀតបានបើករថយន្តម៉ាកtoyota prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-9404បើកបរតាមបណ្ដោយផ្លូវ២១៤ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ខណៈកំពុងបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំប មួយគ្រឿងទៀតម៉ាក DEFENDER ពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ភ្នំពេញ 2BV-7688 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥១...

CPC-នារីរូបស្រស់ម្នាក់បើករថយន្ដស៊េរីទំនើបលឿនដូចហោះជ្រុលទៅបុក ម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងបើករថយន្ដក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចទល់មុខ នឹងព្រលានយន្តហោះអន្តរជាតិពោចិនតុងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សូត ម៉ាល័យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បំរើការងានៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង រសនៅភូមិតាងួន សង្កាត់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូអគ្គិសនីពណ៌ខ្មៅមួយគ្រឿងមិនមានស្លាកលេខចេញពីកន្លែងធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងរួចធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ខណះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កស៊េរី​ទំនើប​ម៉ាក Ford Mustangពណ៌ខ្មៅពាក់ផ្លាកលេខ...

CPC-បុរសម្នាក់រងរបួសធ្ងន់ឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដុំថ្មគប់ប្លន់យកម៉ូតូបានសម្រេច ក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងសភាពឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពយកដុំថ្មគប់ដើម្បីប្លន់យកម៉ូតូបានសម្រេចកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចដីឡូត៍មួយកន្លែង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខ ទៅហូបអីនៅម្តុំផ្លូវបេតុងមួយកន្លែង ដែលស្ថិតក្នុងមូលដ្ឋាន នៃសង្កាត់ចាក់អង្រែលើ បន្ទាប់ហូបរួច រូបខ្លួនបានបើកម៉ូតូត្រឡប់ទៅវិញតាមផ្លូវតូចមួយ...