ម៉ាន សារ៉ាហ្វីន

699 POSTS0 COMMENTS
https://www.cpc-news.com

អំពើពុករំលួយរបស់មេដឹកនាំអ៊ីស្រាអែលនឹងលាតត្រដាងនាពេលឆាប់ៗខាងមុខនេះ

តេលអាវីវ៖ ក្រសួងយុត្តិធម៌អ៊ីស្រាអែលបានឱ្យដឹងថា សវនាការលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ពិនចាមីន ណេតាន់យ៉ាហ៊ូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ ពោលគឺ២សប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Middle East Monitor នៅថ្ងៃទី១៩ ខែកុម្ភៈ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះ...

វីរុស Covid-19 សម្លាប់មនុស្សជាង២០០០នាក់ហើយ ខណៈអ្នកឆ្លងមានជាង ៧,៥០០០នាក់

វូហាន៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈនេះ អ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា ឬ Covid-19 កើនដល់ ២,០០៩នាក់ហើយ ខណៈអ្នកឆ្លងសរុបមានចំនួន ៧៥,២១៣នាក់។ នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់អង្គការសុខភាពពិភពលោក (WHO)។ នៅក្នុងនោះអ្នកស្លាប់បន្ថែមនៅប្រទេសចិនកើនឡើង ១៣៦នាក់នៅក្នុងមួយថ្ងៃ ដោយធ្វើឱ្យតួលេខអ្នកស្លាប់សរុប ២,០០៤នាក់ ដោយឡែកអ្នកឆ្លងថ្មីមានចំនួន ១៧៤៩នាក់ ធ្វើឱ្យតួលេខអ្នកឆ្លងសរុបនៅប្រទេសចិនកើនដល់...

សៀមរាបយើងនឹង! កន្ត្រកវិលធំជាងគេ និងខ្ពស់បំផុតលំដាប់ទី៣ នៅអាស៊ី នឹងដំណើរការបើកឲ្យជិះកម្សាន្តឆាប់ៗនេះនៅខេត្តសៀមរាប

សៀមរាប៖ កន្ត្រកវិលដ៏ធំជាងគេ ដែលមានកម្ពស់ខ្ពស់លំដាប់ទី ៣នៅប្រចាំតំបន់អាស៊ី គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ បើតាមមន្ទីទេសចរណ៍ខេត្តសៀមរាប កាលពីពេលកន្លងទៅ បានឲ្យដឹងថា កន្រ្តកវិលដ៏ធំមួយនេះ មានកម្ពស់ ៨៥ម៉ែត្រ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះហើយ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច ដែលមានទីតាំងនៅខាង...

ម៉ាឡេស៊ីរកឃើញពលរដ្ឋខ្លួន២នាក់ដែលមកពីកប៉ាល់ Diamond Princess ឆ្លងវីរុស Covid-19

កូឡាឡាំពួរ៖ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ពលរដ្ឋម៉ាឡេស៊ី ២នាក់ដែលមកពីកប៉ាល់ Diamond Princess ដែលកំពុងសំចតនៅប្រទេសជប៉ុនឆ្លងវីរុស Covid-19។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី១៨ ខែកុម្ភៈ។ ការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានកត់សម្គាល់ថា កប៉ាល់ទេសចរណ៍យក្ស Diamond...

សហគ្រាសនៅចិន ចាប់ផ្តើមដំណើរការប្រើប្រាស់ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និងសេវាកម្មមនុស្សយន្ត ខណៈវីរុសកូរ៉ូណាកំពុងកើនឡើង

ភ្នំពេញ៖សហគ្រាសនៅក្នុងប្រទេសចិន ចាប់ផ្តើមដំណើរការប្រើប្រាស់ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និង សេវាកម្មនៃមនុស្សយន្ត សម្រាប់ជម្នះលើបញ្ហាខ្វះខាតចំនួនមនុស្ស បញ្ហាភាពលំបាកនៃការកំណត់ចំនួនដឹកជញ្ជូន និងបញ្ហាលំបាកនៃការផ្តល់រូបធាតុដើម ក្នុងគោលបំណងធានាបានការផលិតប្រព្រឹត្តទៅដោយភាពរលូនទៅមុខ។ ស្ថានទូកចិនប្រចាំនៅកម្ពុជា បញ្ជាក់ថា ដំណើរការប្រើប្រាស់ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ និង សេវាកម្មនៃមនុស្សយន្ត ដើម្បីធានាបានការផ្តល់ជូនកិច្ចប្រយុទ្ធប្រឆាំងជួរមុខជាមួយនឹងវីរុសគ្រប់ទម្រង់ និងដើម្បីធានាបានការបើកដំណើរការលើគ្រប់វិស័យក្នុងប្រទេសចិនជាធម្មតាវិញ ព្រមទាំងជម្នះជាមួយនឹងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដោយជោគជ័យនៅក្នុងប្រទសចិន។

វៀតណាមព្យាបាលទារិកាអាយុ ៣ខែម្នាក់ដែលផ្ទុកវីរុស Covid-19 ជាសះស្បើយ

វិញភុក៖បន្ទាប់ពីបានធ្វើតេស្តទៅលើទារិកាអាយុ ៣ខែម្នាក់នៅខេត្ត Vinh Phuc វៀតណាមបានបញ្ជាក់ថាអ្នកឆ្លងវីរុស Covid-19 វ័យក្មេងបំផុតរបស់ប្រទេសវៀតណាមត្រូវបានគេធ្វើតេស្តិ៍អវិជ្ជមានជាលើកដំបូងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ។ លោកសាស្ត្រាចារ្យ Luong Ngoc Khue ប្រធានផ្នែកពិនិត្យ និងគ្រប់គ្រងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលវៀតណាមមានប្រសាសន៍ថា សុខភាពទារកបច្ចុប្បន្នមានភាពប្រក្រតីឡើងវិញ។

អាកាសធាតុត្រជាក់ទៀតហើយ! សីតុណ្ហភាពអប្បរមាចាប់ពី ២២អង្សាសេ ដល់២៥ អង្សាសេ

ភ្នំពេញ៖តាមរយៈការតាមដានស្ថានភាពជាបន្តបន្ទាប់ បញ្ជាក់ថា ឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់ គ្របដណ្តប់លើកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានភាពត្រជាក់បង្គួរ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអប្បរមាចាប់ពី ២២អង្សាសេរ ដល់២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២ អង្សាសេ ដល់៣៤អង្សាសេ។

ចង់ញាំនំប៉័ងនិងបង្អែម រសជាតិបែបអឺរ៉ុបនិងអារ៉ាប់ លែងពិបាកទៀតហើយ គឺ មានលក់នៅ The Western Bakery And Sweet Co,LTD

ភ្នំពេញ៖នាពេលកន្លងមក លោកអ្នកពិតជាពិបាកណាស់មែនទេ ដែលចង់ភ្លក់រសជាតិនំប៉័ងនិងបង្អែម មានរសជាតិដើម បែបអឺរ៉ុបនិងបែបអារ៉ាប់ នៅកម្ពុជា ។ ប៉ុន្តែ ពេលនេះ គឺ លែងពិបាកទៀតហើយ ប្រសិនបើលោកអ្នក ចង់ភ្លក់រសជាតិដ៏ឆ្ងុយឆ្ងាញ់នេះ សូមអញ្ជើញទៅហាង The Western Bakery And Sweet Co,LTD មានទីតាំងនៅផ្ទះលេខ៧៣ ផ្លូវជាតិលេខ៥...

សូមកុំយកគំរូតាម! សិស្សសាលា ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ខ្លួន ករណីលួចឆក់ទូរស័ព្ទ

ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខផ្ទះលេខ៦០ ផ្លូវ១៩៩ ក្រុម៤០ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ករណីលួចមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ វេលាម៉ោង៤៖៤០នាទីព្រឹក។

អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី

ភ្នំពេញ៖តាមរយៈលិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ លោក ហ៊្សូរ៉ាប់...

Most Read

ឆ្លងចូលសហគមន៍ទៀតហើយ! បងប្អូនអញ្ចើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ដូសជំរុញនៅទីតាំងទាំងនេះ

ភ្នំពេញ៖ ការពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញសារពិសេសបន្ទាន់ ដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិស្តីពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មី បន្ទាប់ពីកម្ពុជារកឃើញ សូន្យករណី នៃអ្នកឆ្លងជំងឺនេះអស់រយៈពេល ៥២ថ្ងៃ។ នៅក្នុងសារពិសេស និងបន្ទាន់របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលពុំទាន់ទៅទទួលវ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះទិន្នន័យបានរកឃើញថាអ្នកចាក់វ៉ាក់សាំងដូសទី២បានត្រឹមតែប្រមាណ ៩លាននាក់ ខណៈពលរដ្ឋរដ្ឋយើងមានដល់ទៅប្រមាណ ១៥លាននាក់។ ដូចនេះសម្រាប់បងប្អូនដែលបានចាក់វ៉ាក់សាំងបានដូសមូលដ្ឋានរួចហើយ អាចទៅចាក់វ៉ាក់សាំងដូសជំរុញទី ៣ ទី៤...

ជនបរទេសម្នាក់ បើករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចំពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់បើក  រថយន្តស៊េរីទំនើបមួយគ្រឿង  បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី ១០៖៤០ នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា  ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យ CPC News ដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ...

នគរបាលច្រកទ្វារអន្តរជាតិដូង ប្រើហិង្សាលើនគរបាលម្នាក់ទៀតបណ្តាលឲ្យបែកក្បាល ក្នុងជម្លោះពាក្យសម្តី រឿងបំពេញការងារមិនពាក់ឯកសណ្ឋាន

បាត់ដំបង៖ ករណីហិង្សា រវាងនគរបាលច្រកទ្វារអន្តរជាតិដូង ២រូប បង្កឡើងដោយសារជម្លោះពាក្យសំដីក្នុងពេលបំពេញការងារនៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង បានដាក់ពាក្យបណ្តឹងប្តឹងលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២...

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាំយកសម្លៀកបំពាក់ប្រើប្រាស់ពន្លត់អគ្គិភ័យជូនការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ

ភ្នំពេញ៖លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចាត់តាំងលោក  ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខានាំយកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ ប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលស្ថិតផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។ សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ នេះ...