Ly Vanny

260 POSTS0 COMMENTS
https://www.cpc-news.com/

CPC : ឯកឧត្តម ហ៊ុន ម៉ានី ៖ ទង្វើដែលប្រមាថមកលើពុកគឺ ជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត

ភ្នំពេញ៖«ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺ ជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ តាមបណ្តាញសង្គម Facebook ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ទង្វើនេះ ពួកយើងទាំងអស់គ្នា...

CPC : អគ្គនាយកពន្ធដារ ធ្វើលិខិតមួយច្បាប់ គោរពជូន អគ្គស្នងការនគរបាលជាតិ ករណីមានជនខិលខូចប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់និងឯកសណ្ឋានរបស់មន្ត្រីពន្ធដារ

ភ្នំពេញ៖លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើលិខិតមួយច្បាប់គោរពជូន លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកម្មវត្ថុ «បណ្ដឹងលើករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់និងឯកសណ្ឋានរបស់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ៕ កាន់តែលម្អិតសូមអានឯកសារពាក់ព័ន្ធបន្ថែមទៀត ...

CPC : មានការកាប់រានដីព្រៃ ក្នុងតំបន់អភិរក្ស នៅខេត្តកោះកុង ចំនួន៤ទីតាំង ផ្សេងគ្នា

កោះកុង៖អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុង ដឹកនាំដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យ និង អង្កេតស្រាវជ្រាវ ករណីកាប់រានដីព្រៃ ក្នុងតំបន់អភិរក្ស ក្នុងភូមិសាស្រ្ត ខេត្តកោះកុង ចំនួន៤ទីតាំង ផ្សេងគ្នា ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយ CPC ដឹងថា ជាលទ្ធផល ពិតជាមានការលួចចូលដាំដុះ ផលដំណាំប្រភេទ...

CPC : ឯកឧត្តម ស ថេត ប្រកាសបញ្ជូលសមាជិកថ្មីចំនួន១៧៦រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឈន៍

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីចំនួន១៧៦រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និង ការអភិវឌ្ឈន៍ ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកប្រធាន អនុប្រធានគណបក្សសង្កាត់ លោក ប្រធានក្រុមការងារចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ផងដែរ ៕...

CPC : សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬ ជ្រើសរើសអាមេរិក ប្រឆាំងចិន នោះទេ»

សហរដ្ឋអាមេរិក៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា «កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬ ជ្រើសរើសអាមេរិក ប្រឆាំងចិន នោះទេ» ។ ប្រសាសន៍ សម្តេច នាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ ម៉ោងនៅប្រទេសកម្ពុជា ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន...

CPC : ចិញ្ចើមផ្លូវនៅក្រុងតាខ្មៅ ស្ទើរលែងមានទៅហើយ ខណៈក្រុមអាជីវករយកធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួន

កណ្តាល៖នៅក្នុងក្រុងតាខ្មៅ គេសង្កេតឃើញថា ចិញ្ចើមផ្លូវស្ទើរទាំងអស់ សម្រាប់សិស្សានុសិស្សនិងប្រជាពលរដ្ឋ សម្រាប់ដើរឆ្លងកាត់អោយមានសុវត្ថិភាព ស្ទើរលែងមានទៅហើយ ដោយសារតែក្រុមអាជីវករមួយចំនួន បានយកធ្វើអាជីវកម្ម ជាប្រយោជន៍ផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរអនុវត្តវិធានការ ដូច ភ្លើងចំបើង ពោលគឺ អប់រំរួច ក្រោយមក អ្វីៗមកជាដដែលៗវិញ ។ ប្រជាពលរដ្ឋ លើកឡើងថា តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានព្រែកត្នោត រហូតដល់មុខមន្ទីរពេទ្យបង្អែកជ័យជំនះ ចិញ្ចើមផ្លូវសម្រាប់ដើរ ជាផ្លូវថ្មើរជើង គឺ...

CPC : ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងនិងផ្ដល់ឋានៈ ជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន១០រូប

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យមួយ ដោយត្រាស់បង្គាប់ តែងតាំងនិងផ្ដល់ឋានៈជាជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារចំនួន១០រូប ៕ កាន់តែលម្អិតសូមអានព្រះរាជក្រឹត្យនេះបន្ថែមទៀត

CPC : ផ្លូវលេខ១០៨ ក្រុងតាខ្មៅ ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបាន លោកប្រធានមន្ទីរសាធារណការខេត្តកណ្តាល ចុះពិនិត្យនិងជួសជុល ហើយ

កណ្តាល៖កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានដឹកនាំមន្ត្រីពាក់ព័ន្ធទៅចុះពិនិត្យមើលនិងជួសជុលផ្លូវលេខ១០៨ នៅក្រុងតាខ្មៅ អោយមានភាពងាយស្រួលធ្វើដំណើរឡើងវិញហើយ ។ មន្ត្រីជំនាញ អះអាងថា មន្ត្រីបច្ចេកទេសទីចាត់ការវិនិយោគខេត្តកណ្តាល បានចុះពិនិត្យផ្លូវ ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង ពិសេសផ្លូវលេខ១០៨ ដែលជន់លិចរយៈពេល៣ឆ្នាំ ជាប់មកហើយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ ចំណែកផ្លូវលេខ១១១ ជាគម្រោងវិនិយោគរបស់ខេត្តកណ្តាលឆ្នាំ២០២២ ដែលគ្រោងនឹងចាក់បេតុងកម្រាស់០,១៥ម៉ែត្រ...

CPC : ទឹកហូរច្រោះបាក់ច្រាំងទន្លេស្ទឹងព្រែកត្នោត នៅក្រុងតាខ្មៅ ខណៈពលរដ្ឋ ថា អាចមកពីសាឡង់បូមខ្សាច់ច្រើនពេក

កណ្តាល៖ទឹកហូរច្រោះធើ្វអោយបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា សា ថៃជឺ ដែលមានប្រវែងជាង២០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធខេត្តកណ្តាល ក៏បានចុះត្រួតពិនិត្យមើល និង រកដំណោះស្រាយផងដែរ ។ ប្រជាពលរដ្ឋ បានក្បែរកន្លែងបាក់ នោះ បានខ្សឹបខ្សេវគ្នាថា ករណីរនេះមិនមែនទើបកើតឡើងម្តងនោះទេ គឺ ច្រើនដងមកហើយ...

CPC : ដៃទំនេរមិនទៅធ្វើការទេ បែរជាយកកាំបិតប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា នៅចំណុចគល់ស្ពានច្បារអំពៅ

ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសធ្វើអោយខូចខាតដោយចេតនាទ្រព្យសម្បត្តិសាធារណៈ ដោយជនសង្ស័យរូបនេះ បានជាយកកាំបិតប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា នៅចំណុចគល់ស្ពានច្បារអំពៅ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ ។ សមត្ថកិច្ច បានអោយ CPC ដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ថា ដើមបណ្តឹងឈ្មោះគង់ សុផល ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារ...

Most Read

ជនជាតិវៀតណាមចំនួន ២២៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ដោយសារប្រព្រឹត្តិ ៤បទល្មើស

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបណ្តេញជនបរទេសចំនួន ២៣០នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ៥០នាក់ ដោយសារបានប្រព្រឹត្តិល្មើសចំនួន ៤បទល្មើសប្រឆាំងនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។ ។ យោងតាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង២៣០នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ២២៨នាក់ និងជនជាតិចិនចំនួន ២នាក់។ ជនបរទេសទាំង ២៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ សូមជម្រាបថា ជនបរទេសចំនួន២៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មាន...

ករណីលិចទូកជនជាតិចិន សមត្ថកិច្ចជួយសង្គ្រោះបាន៣០ នាក់ និងស្រង់សាកសពបាន ៣នាក់ គិតត្រឹមម៉ោង២រសៀលនេះ

ក្រុងព្រះសីហនុ៖ គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលមានចំនួនសរុប៤១នាក់នោះ ត្រូវបានក្រុមជួយសង្គ្រោះស្វែងរកឃើញសរុប៣៣នាក់ ដោយក្នុងនោះរស់រានមានជីវិតចំនួន ៣០នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៣នាក់។ បើតាមការចុះផ្សាយដោយរដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ មនុស្សចំនួន ៨នាក់នៅបាត់ខ្លួននៅឡើយ...

ពលរដ្ឋចំនួន ៨នាក់ហើយ ដែលទទួលបានម៉ូតូរបស់ខ្លួនវិញ ក្នុងប្រិតិបត្តិការពិនិត្យហាងបញ្ចាំខុសច្បាប់

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានធ្វើពិធីប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន ០៨គ្រឿង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីតាំងឃ្លាំងស្តុកម៉ូតូ នៅOCIC ដែលបានដកហូតម៉ូតូពីទីតាំងហាងបញ្ចាំនៅឃ្លាំងរំសេវរយៈពេល៤ថ្ងៃកន្លងមកនេះបានជាង១០០០គ្រឿង។ ក្នុងឱកាសប្រគល់ម៉ូតូជូនជនរងគ្រោះនេះផងដែរ លោក ឃ្លាំង ហួត អភិលរងរាជធានីភ្នំពេញលើកឡើងថា នេះជាជនរងគ្រោះទាំង០៨នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត ដូច្នេះ លោកបាន ជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធឲ្យពន្លឿនការធ្វើឯកសារ ដើម្បីប្រគល់ជូនម៉ូតូដល់ជនរងគ្រោះណាដែលផ្ទៀងផ្ទាត់ឃើញម៉ូតូខ្លួន ដើម្បីបានធ្វើជាមធ្យោបាយធ្វើដំណើរ ប្រកបមុខរបររបស់ខ្លួនវិញ។ ក្នុងនោះដែរប្រជាពលរដ្ឋដែលជាជនរងគ្រោះបានមកទទួលម៉ូតូរបស់ខ្លួនវិញនោះមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលម៉ូតូរបស់ខ្លួនបានបាត់ជាច្រើនឆ្នាំមកហើយនោះ...

ខេត្តសៀមរាបបិទផ្លូវ ១០ខ្សែ ខណៈជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង

សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តសៀមរាប សម្រេចបិទផ្លូវជាតិ និងផ្លូវខេត្តចំនួន ១០ខ្សែ ដោយមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធុនធ្ងន់ធ្វើចរាចរណ៍ឡើយ ដោយសារបញ្ហាជំនន់ទឹកភ្លៀង។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីសាធារណការនិងដឹងជញ្ចូនខេត្តសៀមរាបនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ នៅក្នុងសេចក្តីជូនដំណឹងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យផ្លូវស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ ដូចនេះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន មន្ទីសាធារណការ និងដឹកជញ្ចូនខេត្តសៀមរាប សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវចំនួន ១០ខ្សែមានដូចជា៖ ផ្លូវជាតិលេខ ៦៤...