Sep Lavy

0 POSTS0 COMMENTS
https://www.cpc-news.com

Most Read

ឆ្លងចូលសហគមន៍ទៀតហើយ! បងប្អូនអញ្ចើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ដូសជំរុញនៅទីតាំងទាំងនេះ

ភ្នំពេញ៖ ការពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញសារពិសេសបន្ទាន់ ដើម្បីជម្រាបជូនដល់បងប្អូនជនរួមជាតិស្តីពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មី បន្ទាប់ពីកម្ពុជារកឃើញ សូន្យករណី នៃអ្នកឆ្លងជំងឺនេះអស់រយៈពេល ៥២ថ្ងៃ។ នៅក្នុងសារពិសេស និងបន្ទាន់របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលពុំទាន់ទៅទទួលវ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះទិន្នន័យបានរកឃើញថាអ្នកចាក់វ៉ាក់សាំងដូសទី២បានត្រឹមតែប្រមាណ ៩លាននាក់ ខណៈពលរដ្ឋរដ្ឋយើងមានដល់ទៅប្រមាណ ១៥លាននាក់។ ដូចនេះសម្រាប់បងប្អូនដែលបានចាក់វ៉ាក់សាំងបានដូសមូលដ្ឋានរួចហើយ អាចទៅចាក់វ៉ាក់សាំងដូសជំរុញទី ៣ ទី៤...

ជនបរទេសម្នាក់ បើករថយន្តលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចំពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់បើក  រថយន្តស៊េរីទំនើបមួយគ្រឿង  បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី ១០៖៤០ នាទីយប់ ថ្ងៃទី ២៣ ខែមិថុនា  ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទំនប់៧០ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យ CPC News ដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ...

នគរបាលច្រកទ្វារអន្តរជាតិដូង ប្រើហិង្សាលើនគរបាលម្នាក់ទៀតបណ្តាលឲ្យបែកក្បាល ក្នុងជម្លោះពាក្យសម្តី រឿងបំពេញការងារមិនពាក់ឯកសណ្ឋាន

បាត់ដំបង៖ ករណីហិង្សា រវាងនគរបាលច្រកទ្វារអន្តរជាតិដូង ២រូប បង្កឡើងដោយសារជម្លោះពាក្យសំដីក្នុងពេលបំពេញការងារនៅតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង បានដាក់ពាក្យបណ្តឹងប្តឹងលោក វរ:សេនីយ៍ទោ ហេង គឹមស៊ាង នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ពាក់ព័ន្ធទៅនឹងករណីប្រើអំពើហិង្សា នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២...

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាំយកសម្លៀកបំពាក់ប្រើប្រាស់ពន្លត់អគ្គិភ័យជូនការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ

ភ្នំពេញ៖លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចាត់តាំងលោក  ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខានាំយកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ ប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលស្ថិតផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។ សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យចំនួន ៣០សម្រាប់ នេះ...