CPC

2331 POSTS0 COMMENTS
https://cpc-news.com

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទពន្លត់អគ្គិភ័យទាន់ហេតុការណ៍ ដើម្បីឱ្យបងប្អូនទាក់ទងកម្លាំងការិយាល័យអគ្គិភ័យទាន់ពេលវេលា

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញលេខទូរស័ព្ទពន្លត់អគ្គិភ័យទាន់ហេតុការណ៍ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាក់ទងកម្លាំងនៃការិយាល័យអគ្គិភ័យ ប្រចាំការ ២៤/២៤ម៉ោងទាន់ពេលវេលា ។ ប្រសិនបើបងប្អូនមានបញ្ហាអគ្គិភ័យ សូមទាក់ទងទៅលេខទូរស័ព្ទទាន់ហេតុការណ៍ពន្លត់អគ្គិភ័យគឺ “666” ដើម្បីទាក់ទងកម្លាំងនៃការិយាល័យអគ្គិភ័យ ដែលប្រចាំការ ២៤/២៤ម៉ោង ត្រៀមចេញជួយសង្គ្រោះ និងពន្លត់អោយបានទាន់ពេលវេលា ។

កុំចេះតែហ៊ាន ! ផឹកស្រាស្រវឹងរករឿងរាល់ថ្ងៃ ប្រពន្ធខឹងទ្រាំលែងបានក៏កាប់មួយចបរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ៖មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសជាប្តីផឹកស្រាស្រវឹងជោគជាំរករឿងរាល់ថ្ងៃ ប្រពន្ធខឹងទ្រាំលែងបានក៏កាប់ប្តីមួយចប់ បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញនេះ ស្ថិតក្នុងភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ច...

ឃាត់ខ្លួនបានជនសង្ស័យ ៦នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់យកម៉ូតូនៅចំណុចមុខការាសសាំង ភីធីធី ក្បាលថ្នល់

ភ្នំពេញ៖នៅវេលាម៉ោង ២២៖៥៤នាទី​យប់ ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ម្សិលមិញនេះ​ កម្លាំងនគរបាលខណ្ឌចំការមន បានធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ នៅចំណុច​មុខ​ការ៉ាសសាំង​ ភីធីធី​ ក្បាល​ថ្នល់ ផ្លូវ​នរោត្តម​ ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ សមត្ថកិច្ច ថ្លែងថា...

ក្រសួងកសិកម្ម ចេញសារាចរណែនាំ៩ចំណុច អំពីការទប់ស្កាត់ជំងឺផ្តាសាយបក្សី ខណៈផ្ទុះជំងឺនេះនៅភាគខាងត្បូងវៀតណាម កាលពីពេលថ្មីកន្លងទៅនេះ

ភ្នំពេញ៖ផ្អែកតាមសារព័ត៌មានរបស់វៀតណាមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅបានឱ្យដឹងថា មានការផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ជាថ្មី នៅខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាម ហើយត្រូវបានដុតកម្ទេចមាន់ចោលប្រមាណជាង ៥៥០០០ក្បាល ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំ ៩ចំណុច ស្តីពីការទប់ស្កាត់ជំងឺផ្តាសាយបក្សីនេះ...

គួរឱ្យអាសូរ ! បុរសចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយធាក់ស៊ីក្លូបត់ឆ្វេងត្រូវរថយន្តបុកពេញទំហឹង នៅខណ្ឌដូនពេញ

ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសចំណាស់ធាក់ស៊ីក្លូម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយធាក់ស៊ីក្លូបត់ឆ្វេងត្រូវរថយន្តបុកពេញទំហឹង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១២៖៥៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ស្ថិតតាមបណ្ដោយផ្លូវព្រះសុរាមរិទ្ធ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះមានឈ្មោះ កង...

ចុះបន្តិចហើយ ! តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់សាំងធម្មតាបានចុះថ្លៃបន្តិច បើធៀបនឹង១៥ថ្ងៃមុន

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែកុម្ភៈ នេះ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ តម្លៃលក់រាយប្រេងឥ​ន្ធនៈនៅកម្ពុជាសម្រាប់សាំងធម្មតាមានតម្លៃ ៣.៥០០រៀលក្នុងមួយលីត្រ និងតម្លៃ ៣.២៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ គួរជម្រាបថា កាលពី១៥ថ្ងៃមុន ពោលគឺពីថ្ងៃទី១...

ស្វាកន្ទុយស១ក្បាល ដែលជាប្រភេទស្វាកម្រនិងជិតផុតពូជផងនោះ ត្រូវបានយុវជនម្នាក់យកទៅប្រគល់ជូនមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖សត្វស្វាកន្ទុយស ដែលមានឈ្មោះវិទ្យាសាស្ត្រថា Red- Shanked douc ១ក្បាល ដែលជាសត្វកម្រនិងជិតផុតពូជផងនោះ ត្រូវបានយុវជនម្នាក់ រស់នៅឃុំសេកុង ស្រុកសៀមប៉ាង យកទៅប្រគល់ជូនមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ។ ការប្រគល់ជូននេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ នៅស្នាក់ការជានជាតិវីរជ័យសៀមប៉ាង​ មន្ទីរបរិស្ថានខេត្ត​ស្ទឹងត្រែង ។

អាជ្ញាធរ​ម៉ាឡេស៊ីយល់ព្រមពិនិត្យ និងធ្វើតេស្តលើស្ត្រីជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្តងទៀត​ ជុំវិញជំងឺកូរ៉ូណា តាមសំណើកម្ពុជា

កូឡាឡាំពួ៖តបតាមសំណើក្រោយពីក្រសួងសុខាភិបាលកម្ពុជា បានស្នើទៅភាគីក្រសួងសុខាភិបាលម៉ាឡេស៊ី ឲ្យមានការ​ "ពិនិត្យឡើងវិញ​" អំពី​លទ្ធផល​នៃ​ការធ្វើ​តេស្តលើ​ស្ត្រី​ជនជាតិ​អាមេរិក​រូបនោះ ដើម្បី​ឲ្យ​មាន​ភាព​សុ​ក្រិត​ ពេលនេះភាគី ម៉ាឡេស៊ី បានធ្វើតេស្តលើស្ត្រីរូបនោះម្តងទៀតហើយ ដោយពេលនេះគេកំពុងរង់ចាំលទ្ធផល។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA​​ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ។ គួររំលឹកផងដែរ ក្រោយពេលដែលអាជ្ញាធរម៉ាឡេស៊ី​ បានប្រកាសពីការធ្វើតេស្ដរកឃើញស្រ្ដីជនជាតិអាមេរិក...

អគ្គិភ័យឆាបឆេះផ្ទះលក់ពូក បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះក្បែរខាង ខូចខាតទឹកប្រាក់សរុបប្រហែលជាង ៣០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖មានហេតុការណ៍ដ៏គួរឱ្យសោកសង្រេងមួយបានកើតឡើង ដោយអគ្គិភ័យបានឆាបឆេះផ្ទះលក់ពូកមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងបានឆេះរាលដាលដល់ផ្ទះក្បែរខាង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់សរុបប្រហែលជាង ៣០ម៉ឺនដុល្លារអាមេរិក ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៥៖៤០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នេះ ស្ថិតនៅផ្ទះលក់ពូក តាមផ្លូវវេងស្រេង ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៣ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ​។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងកូរ៉ូណា (COVID-19) នៅប្រទេសឡាវ

ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងកូរ៉ូណា (COVID-19) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះ ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៥ ខែកុម្ភៈ...

Most Read

CPC-នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីហឹង្សាយកដំបងវាយជនរងគ្រោះបែកក្បាល ផ្ដើមចេញពីការទាស់សម្ដីគ្នា

ភ្នំពេញ៖បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីសកម្មភាពយកដំបងវាយទៅលើគូរទំនាស់បណ្ដាលអោយរងរបួសបែកក្បាល ផ្ដើមចេញពីការទាស់សម្ដីគ្នា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង២៥នាទី ចំណុចផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេរ ក្រុមទី៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ជនរងគ្រោះឈ្មោះរត្ន័ រស់បាទ ហៅប៉ែន ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល...

CPC-រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួនកាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ខែធ្នូឆ្នាំ ២០២៣ស្ថិតនៅលើផ្លូវ ៥១កែងនឹងផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីពលរដ្ឋបាន ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀតបានបើករថយន្តម៉ាកtoyota prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-9404បើកបរតាមបណ្ដោយផ្លូវ២១៤ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ខណៈកំពុងបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំប មួយគ្រឿងទៀតម៉ាក DEFENDER ពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ភ្នំពេញ 2BV-7688 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥១...

CPC-នារីរូបស្រស់ម្នាក់បើករថយន្ដស៊េរីទំនើបលឿនដូចហោះជ្រុលទៅបុក ម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងបើករថយន្ដក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចទល់មុខ នឹងព្រលានយន្តហោះអន្តរជាតិពោចិនតុងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សូត ម៉ាល័យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បំរើការងានៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង រសនៅភូមិតាងួន សង្កាត់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូអគ្គិសនីពណ៌ខ្មៅមួយគ្រឿងមិនមានស្លាកលេខចេញពីកន្លែងធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងរួចធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ខណះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កស៊េរី​ទំនើប​ម៉ាក Ford Mustangពណ៌ខ្មៅពាក់ផ្លាកលេខ...

CPC-បុរសម្នាក់រងរបួសធ្ងន់ឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដុំថ្មគប់ប្លន់យកម៉ូតូបានសម្រេច ក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងសភាពឈាមស្រោចពេញខ្លួន បន្ទាប់ពីត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពយកដុំថ្មគប់ដើម្បីប្លន់យកម៉ូតូបានសម្រេចកាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ចំណុចដីឡូត៍មួយកន្លែង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខ ទៅហូបអីនៅម្តុំផ្លូវបេតុងមួយកន្លែង ដែលស្ថិតក្នុងមូលដ្ឋាន នៃសង្កាត់ចាក់អង្រែលើ បន្ទាប់ហូបរួច រូបខ្លួនបានបើកម៉ូតូត្រឡប់ទៅវិញតាមផ្លូវតូចមួយ...