CPC-ខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា
សៀមរាប៖ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក...
CPC-ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាត
សៀមរាប៖ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើនដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃសំណើម និងទឹកភ្លៀងឡើងវិញ។
មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា...
CPC-រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា
សៀមរាប៖រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។
ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត...
CPC-ព្រះបដិមាដែលប្រជាពលរដ្ឋប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ
កណ្ដាល÷លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំងដោយសុវត្ថិភាព នៅវេលាម៉ោង៤:០០ ល្ងាច...
CPC-ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល
សៀមរាប៖អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។
លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា...
CPC-មកយល់ដឹងពី ប្រវត្តិ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...
ភ្នំពេញ៖ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយះពេល ៣ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥កើត...
CPC-អ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នៅចុងឆ្នាំ២០២៣នេះ
សៀមរាប៖ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា...
CPC-កាសសម័យបុរាណចំនួន១១៦ ត្រូវបានប្រទះឃើញ នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងខេត្តសៀមរាប
សៀមរាប៖ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។
កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ...
CPC-អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២...
ភ្នំពេញ៖អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)...
CPC-ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចង់ទៅគយគន់
សៀមរាប៖តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។
អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក...