• Cambodia Peace Channel

សេដ្ឋកិច្ចជាតិវៀតណាម បានជំរុញដោយការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរចិន

វៀតណាម៖នៅឆ្នាំ២០១៨ វៀតណាមទទួលបានភ្ញៀវទេសចរចិនជាង១,៤លាននាក់កើនឡើង ៥៦ភាគរយ ពីមួយឆ្នាំមុនដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។

បើតាមសារព័ត៌មានវៀតណាម ចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ នេះ ថា ជនជាតិចិនគឺជាប្រភពភ្ញៀវទេសចរដ៏សំខាន់របស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានចំនួន១ភាគ៣ នៃភ្ញៀវទេសចរបរទេសទាំងអស់។

លទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយកាលពីឆ្នាំមុនដោយរដ្ឋបាលទេសចរណ៍ជាតិវៀតណាមបានបង្ហាញថា ការចំណាយប្រចាំថ្ងៃរបស់ភ្ញៀវទេសចរចិនបានកើនឡើងពី ១១៨,៦ ដុល្លារក្នុងឆ្នាំ ២០១៤ដល់ ១៣០ដុល្លារក្នុងឆ្នាំ ២០១៧ ។

បើយោងតាមនាយកដ្ឋានទេសចរណ៍ខេត្ដរបស់វៀតណាមបានឱ្យដឹងថាបើគណនាសរុបគិតជាមធ្យម ជនជាតិចិនម្នាក់ៗចំណាយប្រាក់ប្រមាណ ២.០០០ ដុល្លារក្នុងការធ្វើដំណើរទៅប្រទេសវៀតណាម។

ដែលនេះត្រូវបាន របាយការណ៍របស់ភ្នាក់ងារ Bloomberg កំណត់ថាភ្ញៀវទេសចរចិនអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចវៀតណាម ដោយជួយជំរុញឲ្យមានការកើនឡើង កំណើនសេដ្ឋកិច្ចរបស់វៀតណាមជិត ១ភាគរយ ៕

ដោយ៖លី ស៊ូម៉ា