• Cambodia Peace Channel

ខ្សែប្រយុទ្ធវ័យក្មេង Elliott ខឹង Ramos ធ្វើឲ្យ Mo. Salah បាក់ដៃ បានបដិសេធផ្ទេរទៅ Real Madrid

អង់គ្លេស៖មានដំណឹងលឺមកថា កន្លងមកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ​អង់គ្លេស Harvey Elliott ត្រូវបានក្លិបយក្សអេស្ប៉ាញ ក្រុមអធិរាជ​ស​ Real Madrid ចាប់អារម្មណ៍ជាខ្លាំង មុនពេលដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មកចូលរួមជាមួយក្រុមហង្សក្រហម Liverpool ប៉ុន្តែត្រូវបានខ្សែប្រយទ្ធរូបនេះបដិសេធ ដោយសារមិនពេញចិត្តនឹងខ្សែការពារ Sergio Ramos ដែលបានធ្វើខុសទៅលើ ខ្សែប្រយុទ្ធឆ្នើម Mohamad Salah។

អ្នកគាំទ្រ​ក្រុមហង្សក្រហម Liverpool ​ពិតជាមិន​ភ្លេច​ឡើយកាល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ UEFA Champions League ឆ្នាំ​២០១៨ គ្រានោះខ្សែ​ការពារ Ramos បាន​ធ្វើ​ឱ្យ​​ខ្សែប្រយុទ្ធ Mohamad Salah បាក់​ដៃ​ត្រូវ​ប្ដូរ​ចេញទាំងមិនអស់ចិត្ត ហើយធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តជាខ្លាំង ដែលអោយការនេះ មិនសូវជាល្អមើល ក្រោយខ្សែប្រយុទ្ធរូបនេះប្តូរចេញ និងបញ្ចប់ត្រឹមលទ្ធផលចាញ់ក្រុមស្តេចស ក្នុងលទ្ធផល ៣ទល់នឹង១ ប៉ុណ្ណោះ។

សូមជម្រាបថា ខ្សែ​ប្រយុទ្ធ​ស្លាប Harvey Elliott បាន​ចូលរួម​ជាមួយក្រុមហង្សក្រហម Liverpool នៅ​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ និង​បង្ហាញ​ខ្លួន ១​ប្រកួតផងដែរជាមួយហង្សក្រហម ក្រោយចាកចេញ​ក្លិប Fulham ក្នុង​ឆ្នាំ​២០១៨-២០១៩ ៕