• Cambodia Peace Channel
#កីឡាជាតិ

CPC-នាគខ្មៅ ឃុន ឌីម៉ា បានរិះគន់ចំៗជុំវិញការកាត់សេចក្ដីក្នុងការប្រកួតប្អូនរបស់ខ្លួន

ភ្នំពេញ៖មានកាជជែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គម ជាពិសេសអ្នកស្នេហាគុនខ្មែរ ជុំវិញលទ្ធផលនៃការប្រកួតរបស់ឃឹម បូរ៉ា និងកីឡាករថៃ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅលើសង្វៀនស្ថានីយទូរទស្សន៍PNN ត្រូវបានអ្នកគាំទ្រមើលឃើញថាការដាក់ពិន្ទុរបស់ចៅក្រម ហាក់មានភាមិនប្រក្រតី ។ ក្រឡេកមកមើល នាគខ្មៅ ឃុន ឌីម៉ា ដែលត្រូវជាបងប្រុសបង្កើតរបស់បូរ៉ា បានបង្ហោះសំណេររិះគន់ចំៗទៅកាន់ចៅក្រម ជុំវិញការកាត់សេចក្ដីក្នុងការប្រកួតប្អូនរបស់ខ្លួន
#កីឡាជាតិ

CPC-អ្នកស្នេហាគុនខ្មែរបានដាក់ក្ដីរំពឹងខ្ពស់ទៅលើកីឡាករ ធឿន ធារ៉ា និងអាចគ្រោងរហ័សនាមស្ដេចប្រដាល់បន្តពីគ្រូរបស់ខ្លួន

ភ្នំពេញ៖កីឡាករ ធឿន ធារ៉ា ដែលស្នេហាគុនខ្មែរតែងតែនិយមហៅថាអ្នកលេងពូថៅដៃ ពិឃាត បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ ដោយផ្ដួលកីឡាករបរទេសមកពី ៧ប្រទេសត្រឹមតែរយៈពេលមួយយប់ ក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP 8 Man Tournament ដោយទទួលបាននូវខ្សែក្រវ៉ាតមួយគ្រឿងអមជាមួយរថយន្តMasda Pick-Up ។
#កីឡាជាតិ

CPC-លោក ករុណា ពេជ្រ បានលើកឡើងថា ទាល់តែព្រំ សំណាងត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញសង្វៀន ហើយលើកដៃសំពះសុំឈប់ ទើបបងប្អូនពេញចិត្ត?

ភ្នំពេញ៖បន្ទាប់ពីមានការរិះគន់ យ៉ាងខ្លាំងជុំវិញការប្រកួតរបស់ព្រំ សំណាង ជាមួយដាវ លីឌុក ត្រូវបានមហាជនមើលឃើញថាជំនួបមួយនេះ កីឡាករកម្ពុជា ហាក់ចាញ់ប្រៀបកីឡាករ ភូមា ពោលគឺសឹងតែគ្មានឪកាសវាយតប់ ត វិញ ស្រាប់តែលោក ករុណា ពេជ្រ ដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ម្នាក់បានលើកឡើងថា ទាល់តែ សំណាងត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញសង្វៀន
#កីឡាជាតិ

CPC-អបអរសាទរ! កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា  នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។ Yudai Ogawa ជា​កីឡាករ​បរទេស​ដំបូង​គេ​របស់លោក Oleg Starynskyi ដែល​ទើបត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ មុន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​ធ្លាប់​លង​ឲ្យ​ក្លិប​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​ ក្នុងនោះ​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​២០១៨
#កីឡាជាតិ #កីឡាអន្តរជាតិ

CPC-ដាវ លីឌុក បានលើកឡើងថា ការប្រកួតរវាងជនជាតិអាមេរិក និងសំណាងពិតជាគួរឱ្យធុញទ្រាន់

ភ្នំពេញ៖ស្ដេចប្រដាល់ភូមិ ដាវ លីឌុក បានបង្ហោះសំណេរនិយាយចំៗ ទៅកាន់ព្រំ សំណាង ក្រោយទទួលបរាជ័យ ក្រោមថ្វីដៃកីឡាករ អាមេរិក បាណាសាក់ ប៉ាវ៉េល ថា ជាការ​ប្រ​កួតមួយដ៏គួរ​ឱ្យ​ធុញទ្រាន់ ។ នេះបើយោងតាមគណនីផ្លូវការរបស់ ស្ដេចប្រដាល់ ភូមា បានបង្ហោះសំណេរ នៅរសៀលថ្ងៃទី០២ ខែតុលា
#កីឡាជាតិ

CPC-ដៃគូរប្រកួតរបស់ ធឿន ធារ៉ា ហាក់មិនអស់ចិត្ត ជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល

ភ្នំពេញ៖មានការជជែកគ្នាយ៉ាងច្រើន ពិសេសអ្នកស្នេហាគុនខ្មែរ ជុំវិញការប្រកួតរបស់អ្នកលេងពូថៅដៃពិឃាត ជាមួយនីគីតា ជីរ៉ាសីម៉ូវីស ដែលត្រូវបានអ្នកគាំទ្រមើលឃើញថា កីឡាករប៊ែលឡារុស រូបនេះហាក់មិនអស់ចិត្ត ចំពោះការសម្រេចចិត្តរបស់ អាជ្ញាកណ្ដាល ។ ជាក់ស្ដែងមូលហេតុដែលអាជ្ញាកណ្ដាលបញ្ឈប់រូបគេ ក្នុងទឹកទី២ ដោយសារតែគេបានទទួលរងទម្ងន់ដៃរបស់ ធឿន ធារ៉ា បណ្ដាលអោយដួលផ្ងារក្រោយ រហូតមានការរាប់លើកីឡាកររូបនេះដល់ដប់ ទៅហើយ ប៉ុន្តែសង្កេតឃើញថា