• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លោក Santa kh បានធ្វើការសុំទោសអាជ្ញាធរខេត្តកំពត ចំពោះកំហុសឆ្គងដែលបានថតរូបដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ

កំពត៖នៅទីបំផុត លោក ស៊ុំ សារុន ហៅ Santa kh ដែលគេស្គាល់ថាជាអ្នកផលិតមាតិការ នៅលើបណ្ដាញសង្គមម្នាក់ បានធ្វើការសុំទោសអាជ្ញាធរខេត្តកំពត ចំពោះកំហុសឆ្គងដែលបានថតរូបមិនសមរម្យ ជាមួយរូបសំណាកសេះសមុទ្រ ស្ថិតក្នុងក្រុងកំពត កាលពេលថ្មីៗកន្លងមកនេះ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ។

ទន្ទឹមនិងនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹងនិងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត ៕