• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រសួងវប្បធម៌ និងបង្កើតគណៈកម្មការ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ខណៈអ្នកនាងចន ច័ន្ទលក្ខិណា ប្រកាសមិនឈរឈ្មោះជាបេក្ខភាព

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំព្រះវិហារ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោកជំទាវ ចន ច័ន្ទលក្ខិណា
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ជាអប្សរា ដើម្បីផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ

សៀមរាប៖ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតុបតែងខ្លួនជាអប្សរា ពួកគេបានផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ ហើយពួកគាត់បានបង្កើតជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានចំពោះភាពកក់ក្តៅដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពួកគាត់។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ #សិល្បៈ​

CPC-តារាចម្រៀងស្រីលំដាប់ពិភពលោក Taylor Swift បានបញ្ចូលប្រាសាទតាព្រហ្ម របស់កម្ពុជានៅក្នុងវីដេអូចម្រៀងមានចំណងជើងថា Timeless

ភ្នំពេញ÷Taylor Alison Swift កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៨៩ ដែលគេស្គាល់ថា ជាអ្នកចម្រៀង និងអ្នកសរសេរនិពន្ធបទចម្រៀងដ៏ល្បីល្បាញម្នាក់របស់អាមេរិកកាំង ខណះថ្មីកន្លងមកនេះរូបនាងបានបញ្ចូលប្រាសាទតាព្រហ្ម របស់កម្ពុជានៅក្នុងវីដេអូចម្រៀងមានចំណងជើងថា Timeless នេះតាមការចេញផ្សាយផេកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រសួទេសចរណ៍បានឪ្យដឹងថា បន្ទាប់ពីបានបញ្ចូលតំបន់ប្រាសាទអង្គររបស់កម្ពុជានៅក្នុងផ្នែកមួយនៃបទចម្រៀង “Marjorie”
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ត្រៀមៗ ព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រីកើតឡើងនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ

សៀមរាប÷ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។   ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម #សិល្បៈ​

CPC-សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅដើមខែមេសាខាងមុខនេះ

ភ្នំពេញដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ជូនសាធារណជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។ កម្មវិធីនេះគឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ)
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ទិវាអន្តរជាតិនារី ត្រូវប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង

ភ្នំពេញ៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី