• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ជាអប្សរា ដើម្បីផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ

សៀមរាប៖ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតុបតែងខ្លួនជាអប្សរា ពួកគេបានផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណ ហើយពួកគាត់បានបង្កើតជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានចំពោះភាពកក់ក្តៅដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពួកគាត់។
ឆ្លៀតក្នុងឱកាសនោះដែរក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ ហើយនាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា ៕