• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតបជាដាច់ខាត

ភ្នំពេញ៖សូមប្រុងប្រយ័ត្ន!!! ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគាររបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-មកយល់ដឹងពី ហានិភ័យនិងគ្រោះថ្នាក់នៃការប្រើសុសវែរ​ Crack ខណៈបច្ចុប្បន្ន​បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡេីងកាន់តែច្រេីន

ភ្នំពេញ៖នាពេលបច្ចុប្បន្ន​ ការប្រេីសុសវែរ Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡេីងកាន់តែច្រេីន។ សុសវែរ Crack គឺជាសកម្មភាពនៃការប្រើសុសវែតមិនស្របច្បាប់​ដែលផ្តល់ឱ្យអតិថិជនអាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹងសុសវែរផ្លូវការរបស់អ្នកផលិតដោយមិនបង់ប្រាក់។ ទន្ទឹមគ្នានេះ​ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីគ្រោះថ្នាក់​កេីតចេញពីការប្រេីសុសវែរ Crack​ ដូចខាងក្រោម៖ – ផ្លូវច្បាប់៖ ការប្រេីសុសវែរ Crack គឺជាការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ផលិតផល ដែលអាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ​
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ស្វែងយល់ពីការចេញចូលគន្លង ទាំង៣ ប្រភេទលើ ផ្លូវល្បឿនលឿន ឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនរង់ចាំយូរ

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖ – ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ បងប្អូនចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៣០ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តសៀមរាប នាឪកាសឆ្លងឆ្នាំសកល

សៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួន ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាស ឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ មានចំនួនប្រមាណ ៣០៤,០៦៤នាក់ ក្នុងនោះ៖ ទេសចរ ជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៩,០៦៤នាក់។ ពេលថ្ងៃភ្ញៀវទេសចរបានដើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ភ្ញៀវទេសចរប្រមាណ ៣៤,៩ ម៉ឺននាក់ បានមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ នាឪកាសឆ្លងឆ្នាំសកល

(ខេត្តព្រះសីហនុ)៖ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន​ប្រមាណ ៣៤,៩ ម៉ឺននាក់។
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានប្លែកៗ​

CPC-ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា តំបន់វាលទំនាប និងមានសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ព្រមទាំងខ្យល់បក់មកពីទិសឦសាន

ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ