• Cambodia Peace Channel
#បច្ចេកវិទ្យា​ឌីជីថល​ #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតបជាដាច់ខាត

ភ្នំពេញ៖សូមប្រុងប្រយ័ត្ន!!! ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគាររបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ៕