• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលចាប់ខ្លួនជនដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាន់កាំបិតខ្វែវ ចូលទៅកាប់ជនរងគ្រោះកំពុងតែស្រោចផ្កា បណ្ដាលឪ្យរងរបួសធ្ងន់

កណ្ដាល៖ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាតខ្លួន ពាក់ព័ន្ធករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ជនសង្ស័យប្រើកាំបិតផ្គាក់ដងឬស្សី កាប់ចំក្បាល បណ្តាលអោយបុរសវ័យ៦០ឆ្នាំរងរបួសធ្ងន់ធ្ងរ ព្រោះរឿងគំនុំ កាលពីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រតិបត្តិការនេះ ធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលបណ្តឹងពីជនរងគ្រោះចំនួន០១នាក់ ឈ្មោះ កែវ នាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ ។

កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណី ហិង្សានិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចំណុច ផ្ទះជនរងគ្រោះ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

 

.