• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ផ្ទុះការរិះគន់មិនសំចៃមាត់ ពីសំណាក់មហាជនចំពោះស្ដាយថតរូបរបស់ អ្នកផលិតមាតិការលើបណ្ដាញសង្គមម្នាក់

កំពត់៖អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចេញមកប្រតិកម្ម និងធ្វើការរិះគន់មិនសំចៃមាត់ ចំពោះស្ដាយថតរូបរបស់អ្នកផលិតមាតិការលើបណ្ដាញសង្គមម្នាក់ ដែលគេស្គាល់ថា Santa Kh ដែលប្រើកាយវិការថតរូបមិនសមរម្យនៅកន្លែងរូបសំណាកសេះសមុទ្របាញ់ទឹក ដែលស្ថិតនៅក្រុងកំពត  នៅព្រឺកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ។

មហាជនបាន លើកឡើងថា ពាក់ព័ន្ធកាយវិការថតរូបបែបនេះ ហាក់បីដូចជាលេងសើចជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដល់កម្ពុជានៅពេលបង្ហោះចេញនៅលើបណ្ដាញសង្គម ខណៈទីតាំងនោះ គឺជាទីកន្លែងទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្ត។

ជាមួយនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានលើកឡើងថា មុខមាត់ស្អាតបាទ តែគ្មានសីលធម៏ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើរគ្មានសីលធម៏នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្កខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់ ។

គួររម្លឹកផងដែរថា នៅមួយរយៈចុងក្រោយនេះ រូបសំណាកសេះសមុទ្ទបាញ់ទឹកកំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយនៅប្រទេសកម្ពុជា ពិសេសអំឡុងពេលសង្ក្រាន្តឆ្លងឆ្នាំថ្មីៗនេះតែម្ដង ជាមួយសមិទ្ធផលថ្មីសន្លាងពុំធ្លាប់មាននាពេលកន្លងមក រហូតឆ្នាំថ្មីនេះ ខេត្តកំពតដណ្តើមបានតំណែងTop5នៃខេត្តដែលមានសក្តានុពលមានអ្នកទេសចរទៅលេងកម្សាន្តច្រើនជាងគេទាំង២៥ខេត្ត-ក្រុង ៕