• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រុមយុវជនរហ័សនាម RSK ត្រូវនគរបាលខណ្ឌឬស្សីកែវក្របួចបាន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖នគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានធ្វើ់ការឃាត់ខ្លួនយុវជនចំនួន៤នាក់រហ័សនាម RSK ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤  ចំណុចផ្លូវបេតុងមុខវត្តឧត្តរាវតី ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឪ្យដឹងថា យុវជនចំនួន៤នាក់ មាឈ្មោះ ៖ ១/ ឈ្មោះ ឌី ប៊ុនឆនហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១
មុខរបរ លក់ដូរ (មានសារធាតុញៀន)(ឃាត់ខ្លួន) ២/ ឈ្មោះនឿន ប៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន) ៣/ ឈ្មោះណាង លីដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរ និសិត្សសកលវិទ្យាល័យណ័រតុន (NU)(ឃាត់ខ្លួន)។ និងទី៤/ ឈ្មោះវុទ្ធី ច័ន្ទកក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)។

ដោយឡែកសម្ភារះដកហូត ៖១/ ដែករលាស់មួយដើម២/ កាំបិតប័ងតោមួយ៣/ ដាវចំនួន០៤ដើម៤/ ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១JF៧៩១២
៥/ម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BQ៧៩០២។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើប៉ុស្តិ៍នគរបាល ទទួលបានពត៌មានថា៖មានក្រុមក្មេងទំនើងមួយក្រុមប្រហែល២០នាក់មានដាវដំបង កាំបិត ដុំឥដ្ឋ ជួបជុំគ្នានៅមុខវត្តឧត្តរាវតី ភ្លាមៗនោះកំលាំងល្បាតសហប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុហើយឃាត់ជនសង្ស័យបានចំនួន០៤នាក់ ដកហូតបានដែករលាស់ចំនួន០១ដើម កាំបិតបុ័ងតោចំនួនមួយ និងប្រមូលបានដាវចំនួន០៤ដើមនៅកន្លែងកើតហេតុដែលពួកក្មេងទំនើងបោះចោល។តាមការសារភាពរបស់ជនសង្ស័យគឺក្រុមនេះមានឈ្មោះថា (RSK) បើកតានការបញ្ជាក់គឺមានក្រុមក្មេងទំនើងក្រុមពោធិចិនតុងមករកកាប់ក្រុមRSKទើបពួកនេះមកចាំមុន ហើយត្រូវសមត្ថកិច្ចឃាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតា កម្លាំងជំនាញ កំពុងសាកសួរកដើម្បីស្រាវជ្រាវរកបក្សពួកបន្តទៀត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕