• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ #សិល្បៈ​

CPC-តារាចម្រៀងស្រីលំដាប់ពិភពលោក Taylor Swift បានបញ្ចូលប្រាសាទតាព្រហ្ម របស់កម្ពុជានៅក្នុងវីដេអូចម្រៀងមានចំណងជើងថា Timeless

ភ្នំពេញ÷Taylor Alison Swift កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៨៩ ដែលគេស្គាល់ថា ជាអ្នកចម្រៀង និងអ្នកសរសេរនិពន្ធបទចម្រៀងដ៏ល្បីល្បាញម្នាក់របស់អាមេរិកកាំង ខណះថ្មីកន្លងមកនេះរូបនាងបានបញ្ចូលប្រាសាទតាព្រហ្ម របស់កម្ពុជានៅក្នុងវីដេអូចម្រៀងមានចំណងជើងថា Timeless នេះតាមការចេញផ្សាយផេកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រសួទេសចរណ៍បានឪ្យដឹងថា បន្ទាប់ពីបានបញ្ចូលតំបន់ប្រាសាទអង្គររបស់កម្ពុជានៅក្នុងផ្នែកមួយនៃបទចម្រៀង “Marjorie” លើអាល់ប៊ុម Evermore នៃបណ្តាញ YouTube Taylor Swift កាលពីពេលកន្លងទៅ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀងដ៏ល្បីឈ្មោះលំដាប់ពិភពលោក Taylor Swift ក៏បានសម្រេចចិត្តបញ្ចូលប្រាសាទតាព្រហ្មដ៏ល្បីល្បាញរបស់កម្ពុជានៅក្នុងវីដេអូចម្រៀងមួយទៀតរបស់នាងនៃនាទី ២:៥២ មានចំណងជើងថា “Timeless” ដែលមានអាល់ប៊ុមឈ្មោះថា Speak Now (Taylor’s Version) បានបង្ហាញពីការតែងនិពន្ធដោយខ្លួនឯងប្រកបដោយភាពទាក់ទាញនៃប្រាសាទបុរាណខ្មែរដ៏ស្រស់ផូរផង់ និងរំលឹកអំពីមនោសញ្ចេតនាស្នេហាដ៏ផ្អែមល្ហែមរបស់ជីដូនជីតានាង៕