• Cambodia Peace Channel

CPC-អបអរសាទរ! កីឡាករជនជាតិជប៉ុន Yudai Ogawa ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា  នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។

Yudai Ogawa ជា​កីឡាករ​បរទេស​ដំបូង​គេ​របស់លោក Oleg Starynskyi ដែល​ទើបត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ មុន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​ធ្លាប់​លង​ឲ្យ​ក្លិប​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​ ក្នុងនោះ​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​២០១៨ មុន​ផ្ទេរ​ទៅកាន់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៩ និង​២០២០​។​

គួររម្លឹកផងដែរថា មកកាន់ក្រុមជម្រើសជាតិកម្ពុជា របស់កីឡាកររូបនេះ ស្របពេលដែលគោព្រៃកម្ពុជា មានភារកិច្ចត្រូវប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាពេលខាងមុខ ៕