• Cambodia Peace Channel

CPC-លោក ករុណា ពេជ្រ បានលើកឡើងថា ទាល់តែព្រំ សំណាងត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញសង្វៀន ហើយលើកដៃសំពះសុំឈប់ ទើបបងប្អូនពេញចិត្ត?

ភ្នំពេញ៖បន្ទាប់ពីមានការរិះគន់ យ៉ាងខ្លាំងជុំវិញការប្រកួតរបស់ព្រំ សំណាង ជាមួយដាវ លីឌុក ត្រូវបានមហាជនមើលឃើញថាជំនួបមួយនេះ កីឡាករកម្ពុជា ហាក់ចាញ់ប្រៀបកីឡាករ ភូមា ពោលគឺសឹងតែគ្មានឪកាសវាយតប់ ត វិញ ស្រាប់តែលោក ករុណា ពេជ្រ ដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ម្នាក់បានលើកឡើងថា ទាល់តែ សំណាងត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញសង្វៀន ហើយលើកដៃសំពះសុំឈប់ ទើបបងប្អូនពេញចិត្ត?

នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក ដែលឈ្មោះថា Karona Pichtown នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆការ ឆ្នាំ២០២៣ បានបង្ហោះសំណេរដ៏វែងអន្លាយមួយដែលមានខ្លឹមសារទាំងស្រុងថា ៖ ការប្រដាល់គុនខ្មែរ រវាងបងប្រុស សំណាង និង ដាវ យប់មិញ គឺ ខ្ញុំគិតថា គួរអោយអាណិតគាត់ទៅវិញទេ .. មើលមុខ គាត់ គាត់ខំប្រឹងទប់អោយបានស្មើតាមលក្ខណ្ឌ័នៃការប្រកួត ដើម្បីអោយតែ បានស្មើ ហើយមិនគួរណា បងប្អូនមួយចំនួនតូចមានគំនិត អវិជ្ជមាន ចំពោះគាត់ ដែលគាត់ក៏ជា ប្រជាជន កម្ពុជា ស៊ូទ្រាំមិនអោយសន្លប់ ដើម្បីកិត្តិយសកម្ពុជា បែរជា ប្រជាជនកម្ពុជា មួយចំនួនតូច បែរ មិនអោយតម្លៃគាត់ បែរខ្លះជេរ ខ្លះដៀលគាត់ បំបាក់ទឹកចិត្តគាត់សោះ រឺ មួយទាល់តែគាត់ ត្រូវដាវវ៉ៃសន្លប់ ដេកននៀលពេញរិញ ហើយលើកដៃសំពះសុំឈប់ សុំចាញ់ រឺ ចុះចាញ់ ដាវ មុនកាលកំណត់ 9 នាទី នៃ ច្បាប់ប្រកួតម៉ាស់ហ្វៃ ហើយត្រូវគេ ប្រកាស់ ថា កម្ពុជា ចាញ់ បានបងប្អូនសើចសប្បាយពេញចិត្ត..??

សម្រាប់ខ្ញុំ ខ្ញុំ អាណិត បងប្រុស ព្រំ សំណាង ខ្លាំងណាស់… ដើម្បីបានត្រឹមស្មើជូនប្រទេសជាតិគាត់ តាមកាលគោលការណ៏លក្ខណ្ឌ័នៃការប្រកួត ម៉ាស់ហ្វៃ បើមិនសន្លប់ មិនសុំចាញ់មុន 9 នាទី គឺ ស្មើជូនបងប្អូនកម្ពុជា គឺ មើលទៅគាត់ទ្រាំដល់ចប់ 9 នាទី នៃច្បាប់ការប្រកួត ម៉ាស់ហ្វៃ រហូតមើលតែមុខ ស្នាមពេញ របួសយ៉ាងខ្លាំង … គាត់ប្រឹងស្មើ ដើម្បី កម្ពុជា មិនគួរណា បងប្អូន កម្ពុជា មួយចំនួនតូច បែរជា ជេរ ដៀល ឌឺដងទៅបងប្រុស សំណាង សោះ ទាំងគាត់ជា ប្រជាជនកម្ពុជា ហើយជាកីឡាករកម្ពុជា តំណាងអោយប្រជាជនកម្ពុជា .. បើការបញ្ចេញយោបល់នេះ មិនសមចិត្ត បងប្អូនមួយចំនួនតូច អោយខ្ញុំសុំលើកដៃសុំទោស និង អធ្យាស្រយ័ផង ។

ជាមួយគ្នានេះ លោកបានបន្ថែមថា តែបើបងប្អូន គិតថា សមស្របនៃការបញ្ចេញយោបល់របស់ខ្ញុំនាពេលនេះ គួរបងប្អូនឈប់ដៀល ឈប់ជេរ មើលងាយបងប្រុស សំណាង ត្រឡប់មកផ្តល់កំលាំងចិត្ត និង លើកទឹកចិត្តចំពោះគាត់វិញផងណា..ព្រោះគាត់ ក៏ជា កម្ពុជា កីឡាករកម្ពុជា វ៉ៃដើម្បី មុខមាត់កម្ពុជា ជាពិសេស បើកចំហរក្នុងការប្រកួតប្រដាល់គុនខ្មែរមួយនេះ ទៅ កាន់ឆាកអន្តរជាតិអោយបានស្គាល់ផងដែរ ៕