• Cambodia Peace Channel

CPC-អ្នកស្នេហាគុនខ្មែរបានដាក់ក្ដីរំពឹងខ្ពស់ទៅលើកីឡាករ ធឿន ធារ៉ា និងអាចគ្រោងរហ័សនាមស្ដេចប្រដាល់បន្តពីគ្រូរបស់ខ្លួន

ភ្នំពេញ៖កីឡាករ ធឿន ធារ៉ា ដែលស្នេហាគុនខ្មែរតែងតែនិយមហៅថាអ្នកលេងពូថៅដៃ ពិឃាត បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ ដោយផ្ដួលកីឡាករបរទេសមកពី ៧ប្រទេសត្រឹមតែរយៈពេលមួយយប់ ក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP 8 Man Tournament ដោយទទួលបាននូវខ្សែក្រវ៉ាតមួយគ្រឿងអមជាមួយរថយន្តMasda Pick-Up ។

ការប្រកួតដ៏ធំមួយនេះត្រូវបានមហាជនមើលឃើញថា អ្នកលេងពូថៅ ធ្វើបានយ៉ាងល្អជាមួយ និងការប្រើកណ្ដាបដៃដើម្បីផ្ដួលគូរប្រកួត​ ដែលធ្វើអោយអ្នកគាំទ្រ នឹកស្មានមិនដល់ ខណៈមួយរយៈចុងក្រោយមកនេះ ធឿន ធារ៉ា បានផ្លាស់ប្ដូរយុទ្ធសាស្រ្តនៃការប្រយុទ្ធដោយការប្រើទម្ងន់ដៃ ជំនួសកែង វិញម្ដង​ដែលជាហេតុធ្វើអោយកីឡាកររូបនេះមានអាវុធគ្រប់គ្រឿង បូករួមទាំងបច្ចេកទេសផងដែរ ។

ទន្ទឹមនិងនេះ អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ បានដាក់ក្ដីរំពឹងខ្ពស់ទៅលើកីឡាករ ធឿន ធារ៉ា និងអាចគ្រោងរហ័សនាមថាស្ដេចប្រដាល់សេរីបន្តពីគ្រូរបស់ខ្លួន ប្រសិនបើអ្នកលេងពូថៅដៃ អាចសងសឹងកីឡាករទាំងពីរូបនេះ ពោលគឺ ឡៅ ចន្រ្ទា​ និង ធន់ រិទ្ធី ដែលជាដៃគូរចាស់របស់ខ្លួនបាន ៕